Economic and Finance News
នាថ្ងៃអង្គារ ៥ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩
ខែឧសភា ឆ្នាំ២០២៣រសៀលម៉ោង ២:៣០នាទី, លោក ផន សុភាព
ប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ បានចូលរួម
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តថវិកាប្រចាំត្រីមាសទី១ ឆ្នាំ២០២៣
របស់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ
ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ កិច្ចប្រជុំនេះ
ប្រព្រឹត្តទៅក្រោមធិបតីភាព ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានកែទម្រង់ការគ្រប់គ្រង់ហិរញ្ញវត្ថុសាធារណៈ
នៅសាលប្រជុំសាលាជាតិគយ រាជធានីភ្នំពេញ ។
នាព្រឹកថ្ងៃអង្គារ ១៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក
ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣, លោក ផន សុភាព
ប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ បានចូលរួមសិក្ខាសាលាស្តីពីការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ
ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដោយដឹកនាំដោយ ឯកឧត្ដម យ៉េត វីណែល
អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង
នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អ.គ.ហ.)តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និង
ជាអគ្គលេខាធិការ នៃ អ.គ.ហ.។
រូបភាពខ្លះៗដែលផ្ដិតចេញពីពិធីដាក់ដំណើរការជាផ្លូវការនូវ «កម្មវិធីថ្នាក់ជាតិស្តីពី ធុរកិច្ចថ្មីកម្ពុជា» ដែលត្រូវបានប្រារព្ធឡើងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
Some snapshots in the official launch of “Startup Cambodia” National Program that was held on December 8, 2021 and presided over by His Excellency Dr. Aun Pornmoniroth, Deputy Prime Minister, Minister of Economy and Finance.
កម្មវិធីថ្នាក់ជាតិនេះ សម្របសម្រួលដោយ / Startup Cambodia national program is coordinated by: ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance, Techo Startup Center និង សហគ្រិនខ្មែរ Khmer Enterprise
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួប ពិភាក្សាការងារជាមួយឯកឧត្តម Masahiro MIKAMI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា អមដោយលោកស្រី KAMEI Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំព្រះរាជាណាចក្រកម្ពុជា, នៅព្រឹកថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២១, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។