ជ្រើសរើសភាសា: Khmer Khmer English English

ព័ត៌មានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ



សិក្ខាសាលាស្តីពី ការត្រៀមលក្ខណៈសម្រាប់ការរៀបចំថវិកាឆ្នាំ២០២៦ ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
p classMsoNormalspan langKHM stylemsobidifontsize110ptlineheight 107%fontfamilyquotKhmer OS Siemreapquot /spanspan stylemsobidifontsize 110ptlineheight107%fontfamilyquotKhmer OS Siemreapquotspan langKHM /span span langKHM /span span langKHM /spanop/op/span/p
អ្នកនិពន្ធ: editor
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ ២០២៥
អានបន្ថែម
វេទិកាជាតិគណនេយ្យ២០២៤ ក្រោមប្រធានបទ “តួនាទីនៃគណនេយ្យនិងបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា សម្រាប់ចក្ខុវិស័យឆ្នាំ២០៣០”

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤,នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ,លោក រស់ ផល្លា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តឧត្តរមានជ័យ អមដោយមន្រ្តីជំនាញ ១រូប បានអញ្ជើញចូលរួម វេទិកាជាតិគណនេយ្យ២០២៤ ក្រោមប្រធានបទ “តួនាទីនៃគណនេយ្យនិងបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា សម្រាប់ចក្ខុវិស័យឆ្នាំ២០៣០” ក្រោអធិបតីភាពឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ វេទិកានេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោក លោកជំទាវ លោក លោកស្រី ក្រសួង ស្ថាប័ន និងតួអង្គពាក់ព័ន្ធ។

អ្នកនិពន្ធ: Roeun Ratanak
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១៧ ខែតុលា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤

នាព្រឹកថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤, នៅសណ្ឋាគារ ហ្គាឌិន ស៊ីធី, លោក រស់ ផល្លា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ក្រោមអធីបតីភាព ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គ.ហ.ស.។ ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា នៃរាជរដ្ឋាភិបាល, ឯកឧត្ដម ឌ្រីសម៉ាន់ អីហ្គោរ៍ (Diesmans Igor) ឯកអគ្គរដ្ឋទូតប្រតិភូសហភាពអឺរ៉ុប និងជាតំណាងដៃគូអភិវឌ្ឍន៍, ឯកឧត្ដម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួង-ស្ថាប័ន, ដៃគូអភិវឌ្ឍន៍, ឯកឧត្ដម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ដ, និងតំណាងអង្គការមិនមែនរដ្ឋាភិបាល។

អ្នកនិពន្ធ: Roeun Ratanak
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១៣ ខែកុម្ភះ ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាលើផែនការថវិកាឆ្នាំ២០២៤ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣, នៅសណ្ឋាគារ រ៉ាហ្វិល ឡឺ រ៉ូយ៉ាល់, លោក ព្លឿត ប៊ុណ្ណារិទ្ធ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ បានចូលរួមកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាលើផែនការថវិកាឆ្នាំ២០២៤ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាព ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.), តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ. អមដោយ ឯកឧត្ដម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃគម្រោង, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ. និងដោយមានការអញ្ជើញចូលរួមពីតំណាងអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ។

អ្នកនិពន្ធ: Roeun Ratanak
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣
អានបន្ថែម
ពិធីខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣

នាព្រឹកថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣, លោក រស់ ផល្លា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដឹកនាំមន្ត្រីចូលរួមពិធីខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងឯកឧត្ដម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស យុវជនកាយរិទ្ធិ និងយុវជនកាកបាទក្រហមយ៉ាងច្រើនកុះករ។

អ្នកនិពន្ធ: Roeun Ratanak
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣
អានបន្ថែម
សិក្ខាសាលាផ្សព្វផ្សាយសារាចរណែនាំ លេខ០១០សហវ.សរណ.អថ ស្តីពីការបិទបញ្ជីចំណូល ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល ចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០២៣

នាព្រឹកថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែវិចិ្ឆកា ឆ្នាំ២០២៣, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ បានរៀបចំកិច្ចប្រជុំ រៀបចំសិក្ខាសាលាផ្សព្វផ្សាយសារាចរណែនាំ លេខ០១០សហវ.សរណ.អថ ស្តីពីការបិទបញ្ជីចំណូល ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល ចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០២៣ ក្រោមការដឹកនាំ ដោយលោក រស់ ផល្លា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងមានការចូលរួមពីលោក លោកស្រីប្រធានការិយាល័យគណនេយ្យ និងសហការីពាក់ព័ន្ធជុំវិញខេត្ត ។

អ្នកនិពន្ធ: Roeun Ratanak
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ ២០២៣
អានបន្ថែម
សិក្ខាសាលាពិគ្រោះយោបល់លើរបាយការណ៍ត្រួតពិនិត្យហិរញ្ញវត្ថុសាធារណៈកម្ពុជា

នាថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣, នៅសណ្ឋាគារ ហៃយ៉ាត់ វីជិនស៊ី ភ្នំពេញ, លោក ព្លឿត ប៊ុណ្ណារិទ្ធ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើរបាយការណ៍ត្រួតពិនិត្យហិរញ្ញវត្ថុសាធារណៈកម្ពុជា ក្រោមអធិបតីភាពឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការនៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. សហការជាមួយធនាគារពិភពលោក សិក្ខាសាលានេះដែរក្នុងគោលបំណងពិភាក្សាប្រមូលធាតុចូលបន្ថែមនិងធានាបាននូវសង្គតិភាពពេញលេញ និងភាពគ្រប់ជ្រុងជ្រោយ នៃរបាយការណ៍ត្រួតពិនិត្យនេះនិងជាធាតុចូលដ៏សំខាន់សម្រាប់របាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ២០២៣និងបញ្ចូលក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ “គណនេយ្យភាពសមិទ្ធកម្ម”។

អ្នកនិពន្ធ: Roeun Ratanak
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំពិភាក្សាគម្រោងថវិកាឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តឧត្តរមានជ័យ

នារសៀលថ្ងៃពុធ ៦ រោច ខែស្រាពណ៍ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំនៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ, លោក រស់ ផល្លា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ បានចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងថវិកាឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តឧត្តរមានជ័យ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ជូ គឹមឡេង រដ្ឋលេខាធិការ និងមានការចូលរួមពី ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមទីប្រឹក្សា ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នាយករងអមដោយមន្ត្រីជំនាញ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

អ្នកនិពន្ធ: Roeun Ratanak
កាលបរិច្ឆេទ: ថ្ងៃពុធ ទី០៦ ខែកញ្ញា ឆ្នាំ ២០២៣
អានបន្ថែម
វគ្គបណ្តុះបណ្តាលស្តីពី “ការរៀបចំគម្រោងថវិការបស់រដ្ឋបាលក្រុង ស្រុក ឆ្នាំ២០២៤ និងផ្សព្វផ្សាយអនុក្រឹត្យស្តីពីការផ្ទេរធនធានថវិការដ្ឋជូនមូលនិធិឃុំសង្កាត់” ដើម្បីលើកកម្ពស់សមត្ថភាពមន្ត្រីរដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ ក្នុងការរៀបចំគម្រោងថវិកាឆ្នាំ២០២៤ ប្រកបដោយប្រសិទ្ធភាព និងឆ្លុះបញ្ជាំងយន្តការគាំទ្រជាប្រចាំរបស់ថ្នាក់ជាតិដល់កិច្ចដំណើររៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ

នាព្រឹកថ្ងៃអង្គារ ៥រោច ខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក២៥៦៧ ត្រូវនឹងថ្ងៃ ទី៥ ខែកញ្ញា ឆ្នាំ២០២៣ នៅ Raffles Hotel Le Royal រាជធានីភ្នំពេញ, លោក រស់ ផល្លា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “ការរៀបចំគម្រោងថវិការបស់រដ្ឋបាលក្រុង ស្រុក ឆ្នាំ២០២៤ និងផ្សព្វផ្សាយអនុក្រឹត្យស្តីពីការផ្ទេរធនធានថវិការដ្ឋជូនមូលនិធិឃុំសង្កាត់” ដើម្បីលើកកម្ពស់សមត្ថភាពមន្ត្រីរដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ ក្នុងការរៀបចំគម្រោងថវិកាឆ្នាំ២០២៤ ប្រកបដោយប្រសិទ្ធភាព និងឆ្លុះបញ្ជាំងយន្តការគាំទ្រជាប្រចាំរបស់ថ្នាក់ជាតិដល់កិច្ចដំណើររៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ៤-៦ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធ Online Zoom ពីរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តទាំង២៤។

អ្នកនិពន្ធ: Roeun Ratanak
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៥ ខែកញ្ញា ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចពិភាក្សាកម្រិតថ្នាក់ដឹកនាំលើគម្រោងចំណូល-ចំណាយថវិកាឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

នាព្រឹកថ្ងៃពុធ ១៤កើត ខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក២៥៦៧ ត្រូវនឹងថ្ងៃ ទី៣០ ខែសីហា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក រស់ ផល្លា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ បានចូលរួមកិច្ចប្រជុំស្ដីពីកិច្ចពិភាក្សាកម្រិតថ្នាក់ដឹកនាំលើគម្រោងចំណូល-ចំណាយថវិកាឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ”ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីបរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម ចាន់ សុធីរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងមន្ត្រីជំនាញក្រុមការងារថវិកាតាមអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

អ្នកនិពន្ធ: Roeun Ratanak
កាលបរិច្ឆេទ: ថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំពិភាក្សាការរៀបចំគម្រោងថវិកាចំណូល-ចំណាយរបស់រដ្ឋបាលខេត្តសម្រាប់ឆ្នាំ២០២៤

នៅរសៀលថ្ងៃព្រហស្បតិ៏ ៨កើត ខែស្រាពណ៏ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៣, លោក រស់ ផល្លា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត​ បានចូលកិច្ចប្រជុំពិភាក្សាការរៀបចំគម្រោងថវិកាចំណូល-ចំណាយរបស់រដ្ឋបាលខេត្តសម្រាប់ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ នៅសាលប្រជុំសាលាខេត្ត។


អ្នកនិពន្ធ: Roeun Ratanak
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២៤ ខែសីហា ឆ្នាំ ២០២៣
អានបន្ថែម
វគ្គបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS)
ថ្ងៃព្រហស្បតិ៍ ១ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័កព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣
លោក រស់ ផល្លា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ត្រីបង្គោលចំនួន ០២រូប បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS) នៅខេត្តសៀមរាប។
អ្នកនិពន្ធ: Roeun Ratanak
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១៧ ខែសីហា ឆ្នាំ ២០២៣
អានបន្ថែម
ប្រជុំផ្តល់បទសម្ភាសន៍ជាមួយក្រុមការងារវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលពាក់ព័ន្ធមុខងារភារកិច្ចរបស់មន្ត្រីទទួលបន្ទុកការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាល

នារសៀល ថ្ងៃ ព្រហស្បតិ៍ ១០កេីត ខែ ទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៧ ខែ កក្ដដា ឆ្នាំ ២០២៣ វេលាម៉ោង ០៨:៣០ នាទី, នៅសាលប្រជុំ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ, លោក រស់ ផល្លា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានដឹកនំាមន្ត្រីរាជការមន្ទីរចូលរួមផ្តល់សម្ភាសន៍ជាមួយក្រុមការងារវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលពាក់ព័ន្ធមុខងារភារកិច្ចរបស់មន្ត្រីទទួលបន្ទុកការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាល។

អ្នកនិពន្ធ: Roeun Ratanak
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២៧ ខែកក្កដា ឆ្នាំ ២០២៣
អានបន្ថែម
ប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខៈ ០០៨ ស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៤-២០២៦ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ ២០២៤

នៅព្រឹកថ្ងៃសុក្រ ៣រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២៣ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខៈ ០០៨ ស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៤-២០២៦ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ ២០២៤ នៅសាលប្រជុំសាលាខេត្តឧត្តរមានជ័យក្រោមអធិបតីភាពឯឧត្តម ឃិន ញ៉ាណ អភិបាលរងនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីសំណាក់តំណាងនៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នាយករដ្ឋបាល នាយករងរដ្ឋបាល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត អនុប្រធានរតនាគារខេត្ត ប្រធានពន្ធដារខេត្ត អនុប្រធានមន្ទីរសុខាភិបាល នាយកទីចាត់ការទាំង ៥ ប្រធានអង្គភាពលទ្ធកម្ម អភិបាលក្រុងស្រុកទាំង ៥ មេឃុំសង្កាត់ ស្មៀនឃុំសង្កាត់ សរុបអ្នកចូលរួមប្រមាណ ៨២ នាក់។

អ្នកនិពន្ធ: Roeun Ratanak
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី០៤ ខែសីហា ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំស្តីពី “ការធ្វើផែនការ និងព្យាករណ៍សាច់បា្រក់ព្រមទាំងការបញ្ចូលទិន្នន័យ ទៅក្នុងប្រព័ន្ធគ្រប់គ្រងសាច់ប្រាក់ (Cash Management System-CMS)”
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
លោក ព្លឿត ប៊ុណ្ណារិទ្ធ អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ បានចូលរួមកិច្ចប្រជុំស្តីពី “ការធ្វើផែនការ និងព្យាករណ៍សាច់បា្រក់ព្រមទាំងការបញ្ចូលទិន្នន័យ ទៅក្នុងប្រព័ន្ធគ្រប់គ្រងសាច់ប្រាក់ (Cash Management System-CMS)” ក្រោមអធិបតីភាព ឯកឧត្តម មាស សុខសេនសាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីគ្រប់តំណាងអង្គភាពថវិកាក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត។
អ្នកនិពន្ធ: Roeun Ratanak
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២៩ ខែមិថុនា ឆ្នាំ ២០២៣
អានបន្ថែម
សិក្ខាសាលាបញ្ជ្រៀបការយល់ដឹងស្តីពី “ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសមិទ្ធកម្ម និងគណនេយ្យភាព (PMAS)” សម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

នាថ្ងៃសុក្រ ៦កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣,លោក រស់ ផល្លា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ បានចូលរួមសិក្ខាសាលាបញ្ជ្រៀបការយល់ដឹងស្តីពី “ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសមិទ្ធកម្ម និងគណនេយ្យភាព (PMAS)” សម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្រោមអធិបតីភាព ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃ (អ.គ.ហ.) តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. ដោយមានការចូលរួមពីបណ្តាអគ្គនាយកដ្ឋាន ក្រសួង-ស្ថាប័ន និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត។ ការរៀបចំសិក្ខាសាលានេះ ក្នុងគោលបំណងសម្រាប់បង្ហាញជូនដល់សិក្ខាកាមលើប្រព័ន្ធ PMAS សម្រាប់ជំនួយដល់ការរៀបចំផែនការសកម្មភាព របស់អង្គភាព ដើម្បីផ្តល់ភាពងាយស្រួលក្នុងការរៀបចំជារបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាស និងប្រចាំឆ្នាំ, ការគ្រោងថវិកា និងផែនការសម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

 

អ្នកនិពន្ធ: Roeun Ratanak
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំពិភាក្សាស្ដីពី “ការបំពាក់មុខងារគ្រប់គ្រងសេដ្ឋកិច្ចនៅថ្នាក់រាជធានី ខេត្ត ដល់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ”

នារសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក រស់ ផល្លា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ បានចូលរួមកិច្ចប្រជុំពិភាក្សាស្ដីពី “ការបំពាក់មុខងារគ្រប់គ្រងសេដ្ឋកិច្ចនៅថ្នាក់រាជធានី ខេត្ត ដល់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ” ក្រោមអធិបតីភាពឯកឧត្ដម មាស សុខសេនសាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក.ស.ហ.វ ដោយមានការចូលរួមពីតំណាងក្រុមការងារពាក់ព័ន្ធ និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥។

អ្នកនិពន្ធ: Roeun Ratanak
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២២ ខែមិថុនា ឆ្នាំ ២០២៣
អានបន្ថែម
សិក្ខាសិលាស្តីពីការត្រៀមលក្ខណៈសម្រាប់ការរៀបចំថវិកា ឆ្នាំ២០២៤
នាថ្ងៃពុធ ៦រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ២០២៣លោក រស់ ផល្លា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ បានចូលរួមសិក្ខាសិលា ស្តីពីការត្រៀមលក្ខណៈសម្រាប់ការរៀបចំថវិកា ឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមកិច្ចសម្របសម្រួលរបស់ នាយកដ្ឋានផែនការថវិកា នៃអគ្គលេខាធិការដ្ឋាន ដោយមានការអញ្ជើ្ញញជាអធិបតីភាពដឹកនាំដោយ ឯកឧត្ដម មាស សុខសេនសាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន កសហវ. និងការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្ដីជំនាញ នៃអង្គភាពថវិកាថ្នាក់កណ្ដាល និងថ្នាក់មូលដ្ឋាន ព្រមទាំងតំណាងអគ្គនាយដ្ឋានថវិកា និងអគ្គលេខាធិការដ្ឋានកែទម្រង់ សរុបចំនួនប្រមាណ ២៥០ រូប។
សិក្ខាសាលាខាងលើតែងបានរៀបចំឡើងជារៀងរាល់ឆ្នាំក្នុងនោះ សម្រាប់ឆ្នាំ២០២៣ សិក្ខាសាលានេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង ១.ផ្ដល់ឱកាសឱ្យក្រុមការងារថវិកា នៃអង្គភាពថវិកាដកឃ្លាពីការងារ ប្រចាំថ្ងៃ មកផ្ដោតលើការត្រៀម លក្ខណៈសម្រាប់ ដំណើរការរៀបចំថវិកាឆ្នាំ២០២៤, ២.បង្ហាញជូន អង្គភាពថវិកានូវគោលការណ៍ សំខាន់ៗពាក់ព័ន្ធ ដំណើរការរៀបចំ ថវិកាឆ្នាំ២០២៤ របស់ កសហវ., ៣.ពិនិត្យសំណើ កែសម្រួលរចនាសម្ព័ន្ធថវិកាសមិទ្ធកម្ម (កម្មវិធី អនុកម្មវិធី ចង្កោមសកម្មភាព សកម្មភាព និងសូចនាករ) របស់អង្គភាពថវិកា និង ៤.ធានាភាពទាន់ពេលវេលា នៃការរៀបចំផែនការយុទ្ធសាស្រ្ដថវិកា ឆ្នាំ២០២៤- ២០២៦ និងគម្រោងចំណូល-ចំណាយថវិកាឆ្នាំ២០២៤ របស់ កសហវ. ទៅតាមកាលកំណត់ នៃសារាចរ របស់រាជរដ្ឋាភិបាល។ សិក្ខាសាលាខាងលើ នឹងប្រព្រឹត្ដទៅរយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី ១០-១២ ខែឧសភា ឆ្នាំ២០២៣ ដោយមានកិច្ចពិភាក្សាលើការកែសម្រួលរចនាសម្ព័ន្ធថវិកាសមិទ្ធកម្ម តាមអង្គភាពថវិកា/អនុកម្មវិធី ផងដែរ។
អ្នកនិពន្ធ: Roeun Ratanak
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ ២០២៣
អានបន្ថែម
សិក្ខាសាលាផ្សព្វផ្សាយ ផែនការយុទ្ធសាស្ត្រស្តីពីការកសាង និង ការអភិវឌ្ឍសមត្ថភាព ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី ៤

នាព្រឹកថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២៣ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ, លោក ផន សុភាព ប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ផែនការយុទ្ធសាស្ត្រស្តីពីការកសាង និង ការអភិវឌ្ឍសមត្ថភាព ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដោយមានការចូលរួមពី លោកជំទាវ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួងស្ថាប័ន ព្រមទាំងថ្នាក់ដឹកនាំក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងស្ថាប័ន និង តំណាងដៃគូអភិវឌ្ឍពាក់ព័ន្ធ ។

អ្នកនិពន្ធ: Roeun Ratanak
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១០ ខែមេសា ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំក្រុមការងារសិក្សា និងវាយតម្លៃមុខងារភារកិច្ចរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ (ក.ស.វ.ម.ល)

នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោក រស់ ផល្លា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ បានអញ្ជើញចូលរួមប្រជុំ ក្រុមការងារសិក្សា និងវាយតម្លៃមុខងារភារកិច្ចរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ (ក.ស.វ.ម.ល) ដោយដឹកនាំអង្គប្រជុំ ដោយឯកឧត្តម មាស សុខសេនសាន្ត អគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅសាលប្រជុំអគារ “ឃ” នាទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈចំនួន ៣ រួមមាន៖ ១. វឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណូមពរនានាពាក់ព័ន្ធនឹងការអនុវត្តការងាររបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត ប្រចាំឆ្នាំ២០២២, ២. ការកំណត់ផែនការការងារដែលត្រូវអនុវត្តបន្ត សម្រាប់ក្រុមការងារ និងមន្ទីរ សហវ និង ៣. ផ្សេងៗ។

អ្នកនិពន្ធ: Roeun Ratanak
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ ២០២៣
អានបន្ថែម
ពិធីប្រកាសដាក់ឲ្យអនុវត្តចក្ខុវិស័យ និងយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤(២០២៣-២០២៧)

នៅព្រឹកថ្ងៃចន្ទ១៤ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ លោក រស់ ផល្លាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ បានអញ្ជេីញចូលរួមក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តចក្ខុវិស័យ និងយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤(២០២៣-២០២៧) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ​។

អ្នកនិពន្ធ: Roeun Ratanak
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២០ ខែមីនា ឆ្នាំ ២០២៣
អានបន្ថែម
កម្មវិធីថ្នាក់ជាតិស្តីពី ធុរកិច្ចថ្មីកម្ពុជា

រូបភាពខ្លះៗដែលផ្ដិតចេញពីពិធីដាក់ដំណើរការជាផ្លូវការនូវ «កម្មវិធីថ្នាក់ជាតិស្តីពី ធុរកិច្ចថ្មីកម្ពុជា» ដែលត្រូវបានប្រារព្ធឡើងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
Some snapshots in the official launch of “Startup Cambodia” National Program that was held on December 8, 2021 and presided over by His Excellency Dr. Aun Pornmoniroth, Deputy Prime Minister, Minister of Economy and Finance. កម្មវិធីថ្នាក់ជាតិនេះ សម្របសម្រួលដោយ / Startup Cambodia national program is coordinated by: ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance, Techo Startup Center និង សហគ្រិនខ្មែរ Khmer Enterprise

អ្នកនិពន្ធ: Roeun Ratanak
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ ២០២១
អានបន្ថែម
សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២១ នេះ

សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២១ នេះ ។

អ្នកនិពន្ធ: Roeun Ratanak
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ ២០២១
អានបន្ថែម
កិច្ចពិភាក្សាការងារជាមួយឯកឧត្តម Masahiro MIKAMI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា អមដោយលោកស្រី KAMEI Haruk

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួប ពិភាក្សាការងារជាមួយឯកឧត្តម Masahiro MIKAMI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា អមដោយលោកស្រី KAMEI Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំព្រះរាជាណាចក្រកម្ពុជា, នៅព្រឹកថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២១, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

អ្នកនិពន្ធ: Roeun Ratanak
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២០ ខែធ្នូ ឆ្នាំ ២០២១
អានបន្ថែម
ព័ត៌មានសេដ្ឋកិច្ច
អ្នកនិពន្ធ: Roeun Ratanak
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៧ ខែធ្នូ ឆ្នាំ ២០២១
អានបន្ថែម
ព័ត៌មានសេដ្ឋកិច្ច
អ្នកនិពន្ធ: Roeun Ratanak
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២០ ខែធ្នូ ឆ្នាំ ២០២១
អានបន្ថែម
ព័ត៌មានសេដ្ឋកិច្ច
អ្នកនិពន្ធ: Roeun Ratanak
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២០ ខែធ្នូ ឆ្នាំ ២០២១
អានបន្ថែម
ព័ត៌មានសេដ្ឋកិច្ច
អ្នកនិពន្ធ: Roeun Ratanak
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២០ ខែធ្នូ ឆ្នាំ ២០២១
អានបន្ថែម
ព័ត៌មានសេដ្ឋកិច្ច
អ្នកនិពន្ធ: Roeun Ratanak
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២០ ខែធ្នូ ឆ្នាំ ២០២១
អានបន្ថែម
ចំនួនសុរប: 32