ដំណឹង និងព្រឹត្តិការណ៏
នាព្រឹកថ្ងៃអង្គារ ៥ រោច ខែផល្គុន ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥, លោក រឿន រតនៈ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត
និងមន្រ្តីជំនាញ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយរបាយកាណ៍វិភាគ SWOT ទាំង ២៥ រាជធានី ខេត្ត និងការបណ្ដុះបណ្ដាល
ស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន
ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុំ
យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃគម្រោង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អ.គ.ហ.), តំណាងឯកឧត្តមបណ្ឌិត យ៉េត វីណែល
អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង
នៃអ.គ.ហ. និងឯកឧត្តម រស់ សីលវ៉ា, រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និងជាអគ្គលេខាធិការ អ.គ.ហ. អមដោយមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ.។
សិក្ខាសាលា
និងវគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹង
និងពង្រឹងសមត្ថភាពបន្ថែម ជូនដល់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង
រដ្ឋបាលរាជធានី-ខេត្ត ក្នុងការបំពេញមុខងារពាក់ព័ន្ធនឹងការគ្រប់គ្រងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់មូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។
សិក្ខាសាលានេះផងដែរ មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រី
តំណាងក្រសួងផែនការ, លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ,
ក្រសួង ស្ថាប័ន, រដ្ឋបាល រាជធានី-ខេត្តទាំង
២៥, និងតំណាងមន្ទីរ សហវ. រាជធានី-ខេត្ត ទាំង២៥ សរុបប្រមាណ
២០០រូប។
នាព្រឹកថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរោង
ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ, លោក រស់ ផល្លា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត
បានអញ្ជើញចូលរួមវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ
ស្តីពីកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ
ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
រសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥
នៅសាលប្រជុំសាលាខេត្ត , លោក ព្លឿត ប៊ុណ្ណារិទ្ធ
អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត
បានចូលរួមកិច្ចប្រជុំ
ពិភាក្សារៀបចំព្រឹត្តិការណ៍”សង្រ្កាន្តឆ្នាំថ្មីខេត្តឧត្តរមានជ័យ ឆ្នាំ២០២៥”
ក្រោមអធិបតីភាព ឯកឧត្តម ហោ ជិនវិរយុទ្ធ អភិបាលរងខេត្ត ។ កិច្ចប្រជុំនេះ មានការចូលរួមពី
ឯកឧត្តម លោកជំទាវ ប្រធានមន្ទីរ លោកអភិបាលក្រុង ស្រុក គ្រប់អង្គភាពពាក់ព័ន្ធ
និងបែកចែកតួនាទីភារៈកិច្ច ក្នុងការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំថ្មី ខាងនេះ។
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន
ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥
នៅសណ្ឋាគារសុខាល័យអង្គរខេត្តសៀមរាប, លោក រឿន
រតនៈ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ បានចូលរួមសិក្ខាសាលា
"ផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត”ជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ
ដែររៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍សហការជាមួយរដ្ឋបាលខេត្តសៀមរាប
និង ខេត្តឧត្តរមានជ័យ បានការគាំទ្រពីកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលីម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច
ប្រកបដោយភាពធន់ (Cambodia Australia Partnership for Resilient Economic
Development ហៅកាត់ថា CAPRED) ក្រោមអធិបតីភាពឯកឧត្តម
អ៊ុំ សុថា រដ្ឋលេខាធិការ តំណាង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម
វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក ង៉ូវ សេងកាក់
អភិបាលរងខេត្តសៀមរាប លោក សង់ រីហា អភិបាលរងខេត្តឧត្តរមានជ័យ។សិក្ខាសាលានេះដែរ
គឺដើម្បីបញ្ជ្រាបការយល់ដឹងអំពីសមត្ថកិច្ចនិងសិទ្ឋិក្នុងការទទួលខុសត្រូវរបស់ភាគីពាក់ព័ន្ឋទាំងអស់
ការដោះស្រាយវីវាទ និងទោសបញ្ញត្តិដែលត្រូវបានកំណត់ដោយច្បាប់
ជូនដល់ថ្នាក់ក្រោមជាតិចាប់ពីក្រុងស្រុកឃុំសង្កាត់ មន្ទីរេជំនាញពាក់ព័ន្ឋ
រដ្ឋាករទឹកស្វ័យ័តសៀមរាប និងខេត្តឧត្តរមានជ័យ ប្រតិបត្តិករនិងក្រុមហ៊ុនសាងសង់ដែលមានមូលដ្ឋានអាជីវកម្មនៅក្នុងខេត្តទាំងពីរ។
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរោង
ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ, លោក រស់ ផល្លា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ
បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៤
នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំ
នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្ដម លោកជំទាវ
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការពីគ្រប់ក្រសួង-ស្ថាប័ន, តំណាងដៃគូអភិវឌ្ឍ,
តំណាងអភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត, ដៃគូអភិវឌ្ឍ,
និងតំណាងអង្គការមិនមែនរដ្ឋាភិបាល សរុបប្រមាណ ៥០០ នាក់។
នារសៀលថ្ងៃពុធ ១៤កេីត ខែផល្គុន ឆ្នាំរោង ឆស័ក
ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមីនា គ.ស.២០២៥ ម៉ោង ៣:០០នាទី
នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោក រស់ ផល្លា
ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត
បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលេីការអនុវត្តប្រកាសលេខ៧៥០ សហវ.ប្រក.អល
ស្តីពីការកែសម្រួលប្រកាសលេខ៦២៤ ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅ
នៃអង្គភាពថ្នាក់ក្រោមនាយកដ្ឋានក្រោមឱវាទអគ្គលេខាធិការដ្ឋាននៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និងការរៀបចំផែនការសកម្មភាព ព្រមទាំងសូចនាករសម្រាប់អនុវត្តមុខងារកែសម្រួលថ្មី
ដោយក្រោមអធិបតីភាព
ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ
នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និងជាប្រធានក្រុមការងាររៀបចំមុខងារនិងភារកិច្ចរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត
កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពី លោក លោកស្រី អគ្គលេខាធិការរង, ប្រធាននាយកដ្ឋាន, លោក
លោកស្រីតំណាងអគ្គនាយកដ្ឋានគោលនយោបាយ, លោក
លោកស្រីប្រធានមន្ទីរសហវ. រាជធានី-ខេត្ត និងក្រុមការងារនៃអគ្គលេខាធិការដ្ឋានក្រសួង។
អង្គប្រជុំបានពិភាក្សាលើរបៀបវារៈចំនួន ៣ រួមមាន៖
១. របាយការណ៍វឌ្ឍនភាព
និងរបាយការណ៍ហិរញ្ញវត្ថុរបស់សមាគមឆ្នាំ ២០២៤
២. ពិនិត្យ ពិភាក្សាលើចក្ខុវិស័យ
និងផែនការយុទ្ធសាស្ត្រ អាណត្តិទី៥
៣.
ការរៀបចំពិធីសំណេះសំណាលនិវត្តជនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅថ្ងៃទី០៩ ខែមេសា
ឆ្នាំ២០២៥
៤.ផ្សេងៗ។
នាព្រឹកថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរោង ឆស័ក
ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥
នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោក អួន ហឿប
អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ
បានអញ្ជេីញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិទី៥
ក្រោមការដឹកនាំរបស់លោកជំទាវ កែវ ចរិយា
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល
អមដោយឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការ
និងជាប្រធានគណៈកម្មការប្រតិបត្តិសមាគមសង្គហៈមិត្ត បុគ្គលិកមន្រ្ដីរាជការ
និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក-លោកស្រី ប្រធាន-អនុប្រធាន
សមាជិក-សមាជិកាក្រុមប្រឹក្សាភិបាល និងគណៈកម្មការប្រតិបត្តិ សមាគមសង្គហៈមិត្ត
បុគ្គលិក មន្រ្ដីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ក្នុងឱកាសនេះដែរ លេខាធិការរបស់សមាគមសង្គហៈមិត្ត
បុគ្គលិកមន្ត្រីរាជការ
នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបជាកន្រ្តកផ្កាជូនលោកជំទាវ កែវ ចរិយា
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគម
ព្រមទាំងបាច់ផ្កាជូនសមាជិការបស់គណៈកម្មការប្រតិបត្តិសមាគមដើម្បីអបអរសាទរ «ទិវាសិទ្ធនារីអន្តរជាតិ ៨មីនា»។
លោក រឿន រតនៈ អនុប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី” KPI
Professional “ នៅវិទ្យាស្ថាន KPI ប្រទសម៉ាទ្បេសុី
ថ្ងៃទី ៣ ដល់ថ្ងៃទី ៦ ខែមិនា ឆ្នាំ២០២៥, វគ្គបណ្តុះបណ្តាល
រៀបចំដោយ អគ្គលេខាធិការដ្ឋាន
នៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសហការជាមួយ
សាកលវិទ្យាល័យ SUNWAY UNIVERSITY ប្រទេសម៉ាឡេស៊ី ។
វគ្គបណ្តុះបណ្តាលមានគោលបំណងពង្រឹង និងអភិវឌ្ឍសមត្ថភាពរបស់អង្គភាពអនុវត្ត ក្នុងការកែលម្អគុណភាពនៃការរៀបចំលទ្ធផលគន្លឹះក្នុងឆ្នាំ
ផែនការសកម្មភាព សូចនាករសមិទ្ធកម្មគន្លឹះ
និងផែនការថវិការបស់អង្គភាពដើម្បីឆ្ពោះទៅសម្រេចបានក្របខ័ណ្ឌសមិទ្ធកម្មដូចបានកំណត់ក្នុងផែនការសកម្មភាពរួម
ដំណាក់កាលទី៤ (CAP4) និងឯកសារយុទ្ធសាស្ត្រកែទម្រង់នានាក្នុងក្របខ័ណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណរៈ។
នារសៀលថ្ងៃសុក្រ ៩រោច
ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥
នៅសាលាជាតិគយរាជធានីភ្នំពេញ,លោក រឿន រតនៈ អនុប្រធានមន្ទីរ
តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត
បានចូលរួមកិច្ចប្រជុំគណៈកម្មការប្រតិបត្តិសមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ
នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាណតិ្ត ៥ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត យ៉េត
វីណែល អនុរដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការប្រតិបត្តិសមាគម អាណតិ្តទី៥
អមដោយឯកឧត្តម លោកជំទាវ លោក-លោកស្រីប្រធាន អនុប្រធានផ្នែក និងសមាជិក-សមាជិកាគណៈកម្មការប្រតិបត្តិរបស់សមាគម។
កិច្ចប្រជុំនេះមានគោលបំណងដូចខាងក្រោម៖
១.
ត្រៀមរៀបចំកម្មវិធីសំណេះសំណាលជាមួយនិវត្តជនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅថ្នាក់កណ្ដាល
២.
ត្រៀមរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលប្រចាំឆ្នាំ
៣. ពិនិត្យ
និងពិភាក្សាទៅលើផែនការ យុទ្ធសាស្រ្ត និងចក្ខុវិស័យ អាណត្តិទី៥
៤.
ត្រៀមរៀបចំរបាយការណ៏បូកសរុបការងារវឌ្ឍនភាពនិងរបាយការណ៏ហិរញ្ញវត្ថុឆ្នាំ២០២៤
៥. ផ្សេងៗ
នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ
ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោក
ព្លឿត ប៊ុណ្ណារិទ្ធ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ ០១៧ សហវ.សរ.អថ
ចុះថ្ងៃទី១៦ ខែធ្នូ
ឆ្នាំ២០២៤”ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប
រដ្ឋលេខាធិការនិងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា
នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គលេខាធិការ
នៃអគ្គលេខាធិការដ្ឋាន កសហវ. តំណាងអគ្គនាយកដ្ឋានថវិកា
និងតំណាងគ្រប់អង្គភាពថវិកាថ្នាក់កណ្ដាល នៃ កសហវ., មន្ទីរ សហវ. រាជធានី
ខេត្ត សរុបប្រមាណ ១៥០រូប។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណង
ណែនាំជារួមអំពីខ្លឹមសារនៃសារាចរ ០១៧ និងការណែនាំបន្ថែមដល់អង្គភាពថវិកា នៃ កសហវ.
អំពីកាតព្វកិច្ចរៀបចំរបាយការណ៍អនុវត្តថវិកាឆ្នាំ២០២៥។
កាលពីព្រឹកថ្ងៃពុធ ១៥កើត
ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៥, លោក
រឿន រតនៈ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
បានចូលរួមកិច្ចប្រជុំការសិក្សាឈ្វេងយល់ពីការអនុវត្តសិទ្ធិមនុស្ស ការអនុវត្តច្បាប់
និងការដោះស្រាយពាក្យបណ្តឹងរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម ងី
ច័ន្ទ្រផល ប្រធានគណៈកម្មការទី១ នៃព្រឹទ្ធសភា នៅសាលប្រជុំធំសាលាខេត្តឧត្តរមានជ័យ៕
នាព្រឹកថ្ងៃទី ១៤ ខែ កុម្ភះ ឆ្នាំ ២០២៥ មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុខេត្តឧត្តរមានជ័យសហការជាមួយរដ្ឋបាលសាលាខេត្តឧត្តរមានជ័យបានរៀបចំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៨ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងសារាចរលេខ ០០២ ចុះថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០២២ ស្តីពីការពន្លឿនកិច្ចលទ្ធកម្មសំណង់របស់រដ្ឋបាលឃុំ សង្កាត់ ក្រោមអធិបតីភាព ឯកឧត្តម ឃិន ញ៉ាណ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តមានជ័យ ដោយមានការចូលរួម ក្រុមការងារក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នាយក នាយករងរដ្ឋបាល លោក លោកស្រីទីចាតើការទាំង ៥ ប្រ.អ.ភ.ប្រ.ផ ទាំង ២ ប្រធានមន្ទីរសុខាភិបាល និមន្រ្តី ប្រធានមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងមន្រ្តី ប្រធានរតនាគារខេត្ត និងមន្រ្តី អភិបាលក្រុង ស្រុកទាំង ៥ ប្រធានការិយាល័យហិរញ្ញវត្ថុទាំង ៥ ប្រធានអង្គភាពលទ្ធកម្មទាំង ៥ និងមេឃុំ ចៅសង្កាត់ ស្មៀន ជំនួយការហិរញ្ញវត្ថុ សរុបចំនួនអ្នកចូលរួមប្រមាណ ១១១នាក់
នាព្រឹកថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក
ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤, នៅសណ្ឋាគារ SUN
& MOON Riverside, លោក ព្លឿត ប៊ុណ្ណារិទ្ធ អនុប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ អមដោយមន្ត្រីជំនាញ បានចូលរួមកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ
ដើម្បីពិនិត្យ និងពិភាក្សាលើផែនការថវិកាឆ្នាំ២០២៥
ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាព ឯកឧត្ដម យ៉េត
វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.)
និងជាអគ្គលេខាធិការរង
នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អ.គ.ហ.), តំណាង ឯកឧត្តម រស់ សីលវ៉ា
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ. អមដោយ
ឯកឧត្ដម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃគម្រោង,
មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ នឹងដោយមានការអញ្ជើញចូលរួមពីតំណាងអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ។
នាព្រឹកថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំរោង
ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤,
នៅសាលប្រជុំសាលាខេត្ត,មន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ សហការជាមួយរដ្ឋបាលខេត្តឧត្តរមានជ័យ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ
ស្ដីពី ការបិទបញ្ជីចំណូល ចំណាយថវិការ និងធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល
ចំណាយថវិការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ឃិន ញ៉ាណ
អភិបាលរងខេត្តឧត្តរមានជ័យ ហើយក៏មានការអញ្ចើញចូលរួមពីសំណាក់ នាយក នាយករងរដ្ឋបាល
នាយកទីចាត់ការទាំងអស់ក្នុងសាលាខេត្ត លោកអភិបាល អភិបាលរងក្រុង ស្រុក មេឃុំ
ចៅសង្កាត់ ស្មៀនឃុំ ជំនួយការហិរញ្ញវត្ថុឃុំ សង្កាត់ ។
នៅព្រឹកថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក
ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែតុលា គ.ស.២០២៤ នៅសណ្ឋាគារ សុខា ភ្នំពេញ, លោក រស់ ផល្លា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ បានអញ្ចើញចូលរួមវេទិកា
“បរធនបាលកិច្ច ឆ្នាំ២០២៤” ក្រោមប្រធានបទ “បរធនបាលកិច្ច៖
លើសពីថ្នាលបង្កើតទំនុកចិត្ត” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម រស់ សីលវ៉ា
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់
ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ និងមានការអញ្ជើញចូលរួមពីឯកឧត្តម
លោកជំទាវ អភិបាលរង រាជធានីខេត្ត និងលោក លោកស្រីប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ រាជធានី ខេត្ត និងស្ថាប័នឯកជនពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច
ប្រមាណជាង៤០០នាក់។
ថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារខេមរាអង្គរ,លោក រឿន រតនៈ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យអមដោយមន្ត្រីជំនាញ៣រូប បានចូលរួមសិក្ខាសាលាស្តីពីការពិនិត្យលើសេចក្តីព្រាងផែនការយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឆ្នាំ២០២៤-២០២៨ ក្រោមអធិបតីភាព លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារបញ្រ្ជាបយេនឌ័រក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ថ្ងៃ ចន្ទ ៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨
ត្រូវនឹងថ្ងៃទី ០៧ ខែ តុលា ឆ្នាំ២០២៤ នៅសណ្ឋាគារ និងរមណីយដ្ឋាន ឆ្នេរសុខា
ខេត្តព្រះសីហនុ , លោក ព្លឿត ប៉ុណ្ណារិទ្ធ អនុប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ អមដោយមន្ត្រីជំនាញ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយ
ស្តីពីលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
និងចំណូលមិនមែនសារពើពន្ធ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន
ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤,លោក រស់ ផល្លា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ បានអញ្ជើញចូលរួមចុះសួរសុខទុក្ខ កងវរសេនាតូចអន្តរាគមន៍លេខ៣៩៥ ចំណុះយោធភូមិភាគ៤ ព្រមទាំងនាយនគរបាល ពលនគរបាល នៃកងវរសេនាតូចនគរបាល ការពារព្រំដែនគោកលេខ១០៥ ក្រោមអធិបតីភាពឯកឧត្តម ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយ ទៅចែកជូននាយទាហាន និងពលទាហាន នៃកងវរសេនាតូចអន្តរាគមន៍លេខ៣៩៥ ចំណុះយោធភូមិភាគ៤ ព្រមទាំងនាយនគរបាល ពលនគរបាល នៃកងវរសេនាតូចនគរបាល ការពារព្រំដែនគោកលេខ១០៥ ដែលកំពុងប្រចាំការនៅតំបន់មុំបី ខេត្តព្រះវិហារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ដែលនឹងឈានមកដល់នា ពេលខាងមុខនេះ។
នាព្រឹកថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤, សាលាខេត្តខេត្តឧត្តរមានជ័យ, លោក អួន ហឿប អនុប្រធានមន្ទីរ
តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី០៤
របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម ស៊ី ប្រាសិទ្ធ
ប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ និងឯកឧត្តម ឃិន ញ៉ាណ អភិបាលរងខេត្ត តំណាង
ឯកឧត្តមអភិបាលខេត្តឧត្ករមានជ័យ។
នារសៀល ថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំរោង
ឆស័ក ព.ស.២៥៦៨ ត្រូវនឹង
ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤, , លោក រឿន រតនៈ អនុប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្ត បានចូលរួមចុះពិនិត្យវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ខេត្ត
ផ្នែកអប់រំ ដើម្បីជ្រើសរើសបេក្ខភាពទៅចូលរួមប្រឡងប្រជែងនៅថ្នាក់ជាតិ ដឹកនាំដោយ លោក
ថូ បោ នាយករងរដ្ឋបាលសាលាខេត្តឧត្តរមានជ័យ តំណាង ឯកឧត្តម ហួន វ៉ាន់និត
អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការវាយតម្លៃ នៅវិទ្យាល័យតេជោសែនសំរោង និងវិទ្យាល័យហ៊ុន
សែន ឧត្តរមានជ័យ៕
នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំរោង
ឆស័ក ព.ស.២៥៦៨ ត្រូវនឹង
ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤, នៅសាលប្រជុំសាលាខេត្ត, លោក រស់ ផល្លា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួម កិច្ចប្រជុំបន្ទាន់
ដើម្បីទប់ស្កាត់គ្រោះថ្នាក់ និងហានិភ័យធំៗដោយគ្រោះទឹកជំនន់តាមតំបន់ដែលងាយរងគ្រោះ
ក្រោមអធិបតីភាព ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ។
នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ខែសីហា ឆ្នាំ២០២៤,លោក រស់ ផល្លា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ បានចូលរួមពិធីផ្សព្វផ្សាយស្តីពីសមិទ្ធផលធម្មនុញ្ញសម្រេចបានក្នុងរយៈពេល ៣០ឆ្នាំ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ី សោភា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ,ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ហួន វ៉ាន់និត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ។
នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ខែសីហា ឆ្នាំ២០២៤,មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ បានរៀបចំកិច្ចប្រជុំស្ដីពី ការចុះធ្វើបច្ចុប្បន្នភាពសំណុំលិខិត ប្រភេទលិខិត និងការកំណត់ថ្នាក់ឯកសារដែលត្រូវធ្វើការផ្សព្វផ្សាយ របស់អង្គភាពថ្នាក់មូលដ្ឋានក្រោមឱវាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមការដឹកនាំដោយ លោក ព្លឿត ប៊ុណ្ណារិទ្ធ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ និងលោក កែប វណ្ណៈ អនុប្រធាននាយកដ្ឋានបណ្ណសារ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងក្រុមការងារ និងមន្ត្រីរាជការនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត។
នារសៀលថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ,
លោក រស់ ផល្លា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការរៀបចំគម្រោងចំណូល-ចំណាយថវិការបស់រដ្ឋបាលខេត្ត
សម្រាប់២០២៥ ក្រោមអធិបតីភាព ឯកឧត្តម មាន ចាន់យ៉ាដា
អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ នៅសាលប្រជុំសាលាខេត្ត៕
នាព្រឹកថ្ងៃអង្គារ ១០រោច ខែអាសាឍ ឆ្នាំរោង ឆស័ក
ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤, នៅសាលប្រជុំសាលាខេត្ត, លោក រស់ ផល្លា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ
បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ
និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង
និងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២៣)ក្រោមអធីបតីភាព ឯកឧត្តម ឃិន ញ៉ាណ
អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្ដមដ៏ខ្ពង់ខ្ពស់ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល
នៃគណៈអភិបាលខេត្តឧត្តរមានជ័យ និង ឯកឧត្តម សុខ ធី ប្រធាននាយកដ្ឋានសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួម ពីលោកលោកស្រី
ប្រធានមន្ទីរជំនាញអង្គភាពជុំវិញខេត្ត លោក លោកស្រី អភិបាលនៃគណៈអភិបាលក្រុងស្រុក លោក
លោកស្រី មេឃុំ ចៅសង្កាត់ និងលោក លោកស្រី មន្ត្រីជំនាញពាក់ព័ន្ធ ប្រមាណ១០០នាក់។
នាថ្ងៃទី២៥-២៦ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ ,លោក រស់ ផល្លា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ អមដោយមន្ត្រីជំនាញ១រូប បានអញ្ញើញចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់ក្រោមជាតិ ក្នុងក្របខ័ណ្ឌផែនការកសាងសមត្ថភាព ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាពឯកឧត្ដម អ៊ុំ យុទ្ធី, នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃគម្រោង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.), តំណាងឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអ.គ.ហ. និងឯកឧត្តម រស់ សីលវ៉ា, រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ. និង ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រី តំណាងរដ្ឋបាល រាជធានី-ខេត្តទាំង ២៥ និងលោក លោកស្រី ដែលអញ្ជើញជាតំណាងមន្ទីរ សហវ. រាជធានី-ខេត្ត ទាំង២៥ ប្រមាណ ១២០នាក់។
ថ្ងៃចន្ទ ២ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤, លោក ព្លឿត ប៊ុណ្ណារិទ្ធ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ បានចូលរួមកិច្ចប្រជុំ ស្តីពីការបូកសរុបលទ្ធផលនៃការរៀបចំមុខងារ និងភារកិច្ចរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន កសហវ.។ កិច្ចប្រជុំនេះផងដែរប្រព្រឹត្តិទៅនៅសាលប្រជុំសណ្ឋាគារ ឆ្នេរសុខា ខេត្តព្រះសីហនុ។
នារសៀលថ្ងៃព្រហស្បតិ៏ ១៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក
ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៨ ខែកក្តដា
ឆ្នាំ២០២៤, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
បានសហការជាមួយរដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខៈ
០០៧ ស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិការរាជធានីខេត្តឆ្នាំ ២០២៥-២០២៧
និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៥
នៅសាលប្រជុំធំសាលាខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាព ឯឧត្តម ឃិន ញ៉ាណ អភិបាលរងខេត្ត
តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ លោក
ហោ ស្រ៊ា តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
លោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និងមានការចូលរួមពីសំណាក់លោកនាយក -នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីអភិបាល អភិបាលរងក្រុង ស្រុកទាំងប្រាំ
លោក លោកស្រីនាយកទីចាត់ការទាំងអស់នៃរដ្ឋបាលខេត្ត លោកមេឃុំ ចៅសង្កាត់
ស្មៀនឃុំ/សង្កាត់ និងជំនួយការហិរញ្ញវត្ថុទាំង ២៥ សរុបចំនួន ១១២នាក់។
នាព្រឹកថ្ងៃព្រហស្បតិ៏ ១៣កើត ខែអាសាឍ ឆ្នាំរោង
ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង
ថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០២៤, លោក រស់ ផល្លា
ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត
បានចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់
ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលអភិបាលនៃគណអភិបាលខេត្តឧត្តរមានជ័យ ។
នាព្រឹកថ្ងៃពុធ ១២កើត
ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដាឆ្នាំ២០២៤
នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ, លោក រស់ ផល្លា ប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ បានដឹកនាំ អនុប្រធានមន្ទីរ ប្រធានការិយាល័យ
អនុប្រធានការិយាល័យ មន្ត្រី និងមន្ត្រីជាប់កិច្ចសន្យា
ទាំងអស់ចូលរួមប្រជុំស្តីពីការពង្រឹងយន្តការលើការអនុវត្ថការស្រង់វត្តមានដោយស្វ័យប្រវត្តិតាមរយៈកម្មវិធី
MEF Profileជំនួសឲ្យការចុះហត្ថលេខាដោយដៃ ជាមួយតំណាងនាយកដ្ឋានបុគ្គលិកនៃក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ ដោយដឹកនាំដោយ លោក ស៊ូ ស៊ីផាណ្ណូ អនុប្រធាននាយកដ្ឋានបុគ្គលិក
រួមទាំងមន្ត្រីជំនាញនាយកដ្ឋានបុគ្គលិកនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
នាព្រឹកថ្ងៃចន្ទ
៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពស២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤
សាលប្រជុំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ,លោក អួន ហឿប អនុប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេស
ជាមួយអគ្គនាយកដ្ឋានថវិកា ដើម្បីពិនិត្យពិភាក្សាលើគម្រោងចំណូល-ចំណាយថវិកាឆ្នាំ២០២៥
របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តម ឯក ចន្ថា
អគ្គលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ឯកឧត្តម ហុក ប៉េងសែ
អគ្គនាយករងនៃអគ្គនាយកដ្ឋានថវិកា និងមានការអញ្ជើញចូលរួមពី គ្រប់អង្គភាពថវិកាថ្នាក់កណ្តាល
និងមន្ទីរសេដ្ឋកិច្ចរាជធានី ខេត្ត។
ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល
នៃគណៈអភិបាលខេត្តឧត្តរមានជ័យ
.................................................................................................
នាព្រឹកថ្ងៃចន្ទ
៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤, លោក
រស់ ផល្លា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានអញ្ញើញចូលរួមពិធីប្រកាសចូលកាន់មុខតំណែងអភិបាល
នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស
សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលប្រជុំសាលាខេត្តឧត្តរមានជ័យ។
ឯកឧត្តម មាន ចាន់យ៉ាដា
ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ អតីតអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ
ត្រូវបានតែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ជំនួសឯកឧត្តម ប៉ែន កុសល្យ
ដែលត្រូវបានផ្ទេរ និងតែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ។
នារសៀល
ថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.
២៥៦៨ ត្រូវនឹង ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ,លោក រស់ ផល្លា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសាលប្រជុំរបស់សាលាស្រុកបន្ទាយអំពិល
ក្រោមអធិបតីភាពឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ ។
នាព្រឹកថ្ងៃចន្ទ
៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ,នៅសាលាខេត្តឧត្តរមានជ័យ,
លោក រស់ ផល្លា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត
បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី០១របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ក្រោមអធិបតីភាព
ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ និង ឯកឧត្តម ប៉ែន
កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដោយមានការអញ្ជីញចូលរួមពីសំណាក់ ឯកឧត្តមលោកជំទាវអភិបាលរងខេត្ត
ឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត និងលោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញលោកអភិបាលក្រុង/ស្រុកទាំង០៥និងលោកនាយករដ្ឋបាលលោក
លោកស្រីនាយករងរដ្ឋបាល លោកមេបញ្ជាការងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ។
នាព្រឹកថ្ងៃព្រហស្បតិ៏
៨រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ
បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០៦ ស.រ ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៥-២០២៧ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥
ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរ-អង្គភាពជំនាញ ក្រោមអធិបតីភាព ឯឧត្តម ឃិន
ញ៉ាណអភិបាលរងខេត្តឧត្តរមានជ័យ
លោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ប្រតិភូតំណាងនាយកដ្ឋានថវិកានីយកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងមានការចូលរួមពីសំណាក់លោកអនុប្រធានរតនាគារខេត្ត លោក លោកស្រី អនុប្រធានមន្ទីរ លោកលោកស្រីប្រធាន អនុប្រធានការិយាល័យគណនេយ្យមន្ទីរជំនាញនិងមន្ត្រីជំនាញរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ៕
ថ្ងៃអង្គារ
៦ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨
ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅសាលាជាតិគយ រាជធានីភ្នំពេញ, លោក រឿន រតនៈ អនុប្រធានមន្ទីរ តំណាងលោកប្រធាន
មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ អមដំណើរដោយមន្ត្រីជំនាញចំនួន១រូបបានចូលរួម
កម្មវិធីបណ្ដុះបណ្ដាលស្តីពី "ការប្រើប្រាស់ FMIS ជំនាន់ថ្មី" ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
និងជាប្រធានក្រុមការងារគ្រប់គ្រោងគម្រោង FMIS។
នាព្រឹកថ្ងៃចន្ទ
១៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤
លោក
រស់ ផល្លា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ បានអញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលាតំបន់នៅខេត្តសៀមរាប
ដើម្បីផ្សព្វផ្សាយវិធីសាស្ត្រអនុវត្តការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ
ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល សម្រាប់កម្រិតវិទ្យាល័យ សាលាមត្តេយ្យសិក្សា
និងមន្ទីរពេទ្យបង្អែក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ(គ.វ.ជ.)។
សិក្ខាសាលា
ទទួលបានការអញ្ជើញចូលរួមពីគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ និងក្រុមការងារបច្ចេកទេសអន្តរក្រសួងនៃ
គ.វ.ជ. តំណាងក្រុមប្រឹក្សាខេត្ត អភិបាលនៃគណៈអភិបាលខេត្ត ប្រធាន សមាជិក
សមាជិកានៃគណៈកម្មការវាយតម្លៃថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាយក
និងនាយិកានៃវិទ្យាល័យ និងសាលាមត្តេយ្យសិក្សា
ព្រមទាំងប្រធានមន្ទីរពេទ្យបង្អែកទូទាំងខេត្តដែលអញ្ជើញមកពីខេត្តសៀមរាប
ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តព្រះវិហារ
ខេត្តនិងខេត្តកំពង់ធំ។
សិក្ខាសាលានាពេលនេះ
ជាសិក្ខាសាលាតំបន់ទី៤ និងជាតំបន់ចុងក្រោយ ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ នៅថ្ងៃទី៦
ទី៧ ខែឧសភា ឆ្នាំ២០២៤ ដោយរៀបចំឱ្យមានបទបង្ហាញផ្សព្វផ្សាយចំនួន១៤ និងវេទិកាសំណួរ
និងចម្លើយចំនួន ៤ ក្នុងគោលបំណងចែករំលែក និងផ្សព្វផ្សាយអំពីនីតិវិធី
និងវិធីសាស្រ្តនៃការវាយតម្លៃ
និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល
ដើម្បីឱ្យសិក្ខាកាមទាំងអស់ ជ្រាបជាព័ត៌មាន
សម្រាប់ត្រៀមចូលរួមក្នុងកម្មវិធីវាយតម្លៃ និងទទួលស្គាល់អង្គភាពសាធារណៈគំរូ
ឆ្នាំ២០២៤ តាមរយៈការធ្វើបទបង្ហាញ របស់សមាជិកនៃគណៈកម្មការបច្ចេកទេសអន្តរក្រសួងនៃ
គ.វ.ជ.៕
នៅព្រឹកថ្ងៃចន្ទ ៦រោច
ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២៤, លោក រស់ ផល្លា
ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមជួបសំណេះសំណាល
លើកកម្លាំងចិត្តដល់ក្មួយៗក្រុមភ្លេងយុវជនកាយរិទ្ធិកម្ពុជាខេត្តឧត្តរមានជ័យ
មុនចេញដំណើរទៅចូលរួមប្រកួតនៅថ្នាក់ជាតិ ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន កុសល្យ
អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និង ឯកឧត្តម ស៊ី ប្រាសិទ្ធ
ប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ នៅសាលប្រជុំសាលាខេត្ត ៕
នៅព្រឹកថ្ងៃអង្គារ
១៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២៤, លោក រស់ ផល្លា ប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត អាណត្តិទី៣
ក្រោមអធិបតីភាព ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ និង
ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដោយមានការអញ្ជីញចូលរួមពីសំណាក់
ឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមលោកជំទាវអភិបាលរងខេត្ត និងលោក
លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត៕
នាព្រឹកថ្ងៃអង្គារ
១ កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤
វេលាម៉ោង ០៩:០០នាទី នៅសាលាជាតិគយ រាជធានីភ្នំពេញ,
លោក រស់ ផល្លា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ
បានអញ្ជើញចូលរួម“ពិធីសំណេះសំណាលជាមួយនិវត្តជនរបស់សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានកិត្តិយសសមាគម និងមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវជាថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងឯកឧត្តមលោកជំទាវ លោក លោកស្រី ជាប្រធាន អនុប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលគណៈកម្មការប្រតិបត្តិ និងលោក លោកស្រី ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីខេត្ត និងនិវត្តជននៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សរុបមានអ្នកចូលរួមប្រមាណ៥៥០រូប។
នាថ្ងៃ ៨-៩ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី១-២ ខែមេសា ឆ្នាំ២០២៤ នៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ, លោក ព្លឿត ប៊ុណ្ណារិទ្ធ អនុប្រធានមន្ទីរ តំណាងលោកប្រធាន មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ អមដំណើរដោយមន្ត្រិជំនាញចំនួន២រូប បានអញ្ជើញចូលរួមសិក្ខាសាលាត្រៀមលក្ខណៈសម្រាប់ការរៀបចំថវិកាឆ្នាំ២០២៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាព របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអង្គភាពថវិកា និងមន្រ្តីនៃអង្គភាពទទួល បន្ទុកហិរញ្ញវត្ថុរបស់អគ្គលេខាធិការដ្ឋាន។សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណង បង្កើនសមត្ថភាព, ការយល់ដឹងរបស់អង្គភាពថវិកា និងត្រៀមសម្រាប់ការរៀបចំថវិកាឆ្នាំ២០២៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឲ្យបានទាន់ពេលវេលា។
នាព្រឹកថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក
ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី០២ ខែមេសា ឆ្នាំ ២០២៤, លោក
រស់ ផល្លា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ដ្រស្តីពី
“ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ
និងសុវត្ថិភាពសង្គម ២០២៤-២០២៨” ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំ
សាលាខេត្តឧត្ដរមានជ័យ។
នាព្រឹកថ្ងៃចន្ទ ៩កើត
ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.
២៥៦៧ ត្រូវនឹង ថ្ងៃទី១៨ ខែ មីនា ឆ្នាំ ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ,
លោក ព្លឿត ប៊ុណ្ណារិទ្ធ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ
បានអញ្ជើញចូលរួម ពិធីបិទវគ្គឆ្នាំ២០២៣ និង បើកវគ្គឆ្នាំ២០២៤ នៃ
កម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង។
កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប
រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
អមដោយ ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ
ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដៃគូអភិវឌ្ឍ
ព្រមទាំងក្រុមឧទ្ទេសាចារ្យ និង សិក្ខាកាម
។ក្នុងនោះមានការអញ្ជើញចូលរួមពីសិក្ខាកាមជ័យលាភីឆ្នាំ២០២៣ និង
សិក្ខាកាមគោលដៅឆ្នាំ២០២៤ សរុបប្រមាណ ៥០០នាក់ មកពីក្រសួង-ស្ថាប័ន
គ្រឹះស្ថានសាធារណៈរដ្ឋបាល មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង
រដ្ឋបាលរាជធានី-ខេត្ត ទាំង ២៥ ។ ការរៀបចំកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង
ដោយ វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
នាពេលនេះ ពិតជាមានសារៈសំខាន់ណាស់
ក្នុងការឆ្លើយតបនឹងតម្រូវការចំាបាច់របស់ក្រសួង-ស្ថាប័ន និង អង្គភាពជំនាញពាក់ព័ន្ធ
ទាំងនៅថ្នាក់ជាតិ និង នៅរដ្ឋបាលថ្នាក់ក្រោមជាតិ
ដើម្បីពង្រឹងពង្រីកសមត្ថភាពមន្ត្រីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ ទាំងលើចំណេះដឹង
ជំនាញ និង វិជ្ជាជីវៈ សំដៅចូលរួមគាំទ្រ និង
អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ឱ្យសម្រេចបានជោគជ័យ
ប្រកបដោយប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាព ៕
នាថ្ងៃចន្ទ ៩ រោច ខែមាឃ
ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤, លោក ព្លឿត ប៊ុណ្ណារិទ្ធ អនុប្រធានមន្ទីរ
តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ បានចូលរួមដំណើរទស្សនកិច្ចសិក្សាទៅកាន់ខេត្តតៃនីញ
ប្រទេសវៀតណាម ដំណើរទស្សនកិច្ចសិក្សានេះដែរដឹកនាំដោយ ឯកឧត្ដម យ៉េត វីណែល
អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង
នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អ.គ.ហ.) តំណាងដ៏ខ្ពង់ ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តម រស់ សីលវ៉ា
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយឯកឧត្ដម អ៊ុំ
យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យ, មន្រ្តីជំនាញជាន់ខ្ពស់
និងមន្រ្តីជំនាញនៃ អ.គ.ហ.បានដឹកនាំគណៈប្រតិភូ នៃព្រះរាជាណាចក្រកម្ពុជា
រួមមានឯកឧត្ដម លោកជំទាវអភិបាលរង តំណាងអភិបាលនៃគណៈអភិបាលខេត្តចំនួន ១៥, តំណាងក្រសួងបរិស្ថាន, តំណាងរដ្ឋាករទឺកខេត្តស្វាយរៀង
និងលោក លោកស្រី ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ទាំង២៥។
តាមរបៀបវារៈនៃកម្មវិធីក្នុងថ្ងៃទី១ គណៈប្រតិភូ
នៃព្រះរាជាណាចក្រកម្ពុជាបានធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់ខេត្តតៃនីញ
ប្រទេសវៀតណាម នៅតំបន់ឧស្សាហកម្មថាញ់ថាញ់កុងដូចជា រោងចក្រផ្គត់ផ្គង់ទឹកស្អាត,
រោងចក្រប្រព័ន្ធប្រព្រឺត្តិកម្មសំណល់រាវទឹកកខ្វក់
និងក្រុមហ៊ុនផលិតកម្មគ្រឿងផ្លាស្ទិក (ស្លាបព្រា, សម,
ប្រអប់ជ័រ។ល។) ព្រមទាំងពិភាក្សាអំពី ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន
និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាមួយតំណាងប្រធានមន្ទីរការបរទេសខេត្តតៃនីញ,
តំណាងអភិបាលនៃគណៈអភិបាលខេត្តតៃនីញ និងភាគីពាក់ព័ន្ធផ្សេងទៀត។
ទស្សនកិច្ចសិក្សានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីសិក្សានិងដកស្រង់បទពិសោធន៍
អំពីការអភិវឌ្ឍសេដ្ឋកិច្ច
សម្រាប់ពង្រឹងសមត្ថភាពពីការអភិវឌ្ឍសេដ្ឋកិច្ចនៅថ្នាក់មូលដ្ឋាន
ជូនដល់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត
ជាមូលដ្ឋានក្នុងការកែសម្រួលរបាយការណ៍វិភាគ SWOT នារាជធានី-ខេត្ត។
នាថ្ងៃចន្ទ ២ រោច ខែមាឃ ឆ្នាំថោះ
បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤, វេលាម៉ោង ៩:០០ នាទីព្រឹក, នៅសណ្ឋាគារ ហ្គាឌិន ស៊ីធី,លោក ព្លឿត ប៊ុណ្ណារិទ្ធ
អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការពង្រឹងក្របខ័ណ្ឌថវិកាយេនឌ័រក្នុងបរិបទកម្ពុជា ក្រោមអធិបតីភាពដ៏ឧដុង្គឧត្តមរបស់ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង
កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី,
លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ និងជាប្រធានការងារបញ្ជ្រាបយេនឌ័រ ក.ស.ហ.វ និងឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ក.ស.ហ.វ ។ សិក្ខាសាលាពិគ្រោះយោបល់នេះ មានការអញ្ជើញចូលរួមពីលោកស្រី Gemma
Preston ជំនាញការគ្រប់គ្រងហិរញញវត្ថុសាធារណៈ នៃ
មូលនិធិរូបិយវត្ថុអន្តរជាតិ, និង តំណាងមកពី
ក្រុមការងារបញ្ជ្រាបយេនឌ័រក្រសួង-ស្ថាប័ន, អង្គភាពក្រោមឱវាទ
កសហវ. រួមទាំង មន្ទីរសហវ. រាជធានី-ខេត្ត និង ដៃគូអភិវឌ្ឍន៍ (IMF, ADB, AFD,
Australian Embassy, JICA, UNICEF)។
នារសៀលថ្ងៃពុធ
៥កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤,សាលាជាតិគយ,លោក ព្លឿត ប៊ុណ្ណារិទ្ធ អនុប្រធានមន្ទីរ
តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ បានចូលរួមកិច្ចប្រជុំត្រៀមសម្របសម្រួលរៀបចំសិក្ខាសាលាស្ដីពីការវាយតម្លៃការផ្ដល់សេវាសាធារណៈក្នុងវិស័យអប់រំ
ដែលជាបច្ច័យពីការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅតាមបណ្តារាជធានី-ខេត្ត
ក្រោមអធិបតីភាព ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃ អ.គ.ហ.តំណាងឯកឧត្តម រស់ សីលវ៉ា
រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ អ.គ.ហ.។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកស្រី
តំណាងក្រសួងអប់រំ យុវជន និងកីឡា និងលោក លោកស្រី
តំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី-ខេត្ត ទាំង២៥។
នាព្រឹកថ្ងៃពុធ
៥កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤,វេលាម៉ោង
៨:០០នាទីព្រឹក, នៅសណ្ឋាគារ សុខាភ្នំពេញ, លោក រស់ ផល្លា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ
បានចូលរួមក្នុង ពិធីបិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣
នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤
ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី
ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងពិធីនេះ សម្ដេចធិបតី
ហ៊ុន ម៉ាណែត ក៏បានថ្លែងសុន្ទរកថាបិទ និងផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុត
សម្រាប់ជាទិសដៅក្នុងការអនុវត្ដក្នុងឆ្នាំ២០២៤ និងឆ្នាំបន្តបន្ទាប់។ ពិធីនេះ
មានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា នៃរាជរដ្ឋាភិបាល, ឯកឧត្ដម លោកជំទាវ រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ
ពីគ្រប់ក្រសួង-ស្ថាប័ន, ឯកអគ្គរដ្ឋទូតប្រតិភូសហភាពអឺរ៉ុប,
អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត, ដៃគូអភិវឌ្ឍន៍,
និងតំណាងអង្គការមិនមែនរដ្ឋាភិបាល។
នារសៀលថ្ងៃចន្ទ ១១រោច
ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤, លោក រស់ ផល្លា ប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់
ឯកឧត្តម ប៉ែន កុសល្យ អភិបាលអភិបាលនៃគណអភិបាលខេត្តឧត្តរមានជ័យ ។
នាព្រឹកថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤, លោក រស់ ផល្លា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៤-២០២៦) របស់គណៈកម្មការសម្របសម្រួលបច្ចេកទេសខេត្ត ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលអភិបាលនៃគណអភិបាលខេត្តឧត្តរមានជ័យ ។
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក
ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០២៤ មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
បានសហការជាមួយរដ្ឋបាលខេត្តឧត្តរមានជ័យ របៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខៈ ០១៤ សហវ
ស.រ.អ.ប.ក ស្តីពីការអនុវត្តច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្របគ្រងឆ្នាំ ២០២៤
របស់រដ្ឋបាលថ្នាក់ក្រោមជាតិ នៅសាលប្រជុំធំសាលាខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាព ឯឧត្តម
ឃិន ញ៉ាណ អភិបាលរងនៃគណៈអភិបាលខេត្តឧត្តរមានជ័យ លោក ហោ ស្រ៊ា តំណាងក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ លោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និងមានការចូលរួមពីសំណាក់លោកនាយក
-នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីអភិបាល អភិបាលរងក្រុង ស្រុកទាំងប្រាំ
លោក លោកស្រីនាយកទីចាត់ការទាំងអស់នៃរដ្ឋបាលខេត្ត លោកមេឃុំ ចៅសង្កាត់
ស្មៀនឃុំ/សង្កាត់ និងជំនួយការហិរញ្ញវត្ថុទាំង ២៥។
នាព្រឹកថ្ងៃអង្គារ
១៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤, នៅសណ្ឋាគារ
ហ្គាឌិនស៊ីធី, លោក ព្លឿត ប៊ុណ្ណារិទ្ធ អនុប្រធានមន្ទីរ
តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ
បានចូលរួមកិច្ចប្រជុំស្តីពីការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
និងការធ្វើប័ណ្ណកម្មសិទ្ធដីរដ្ឋនៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដម យ៉េត
វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
(កសហវ.)និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អ.គ.ហ.)។
កិច្ចប្រជុំនេះ
មានគោលបំណង៖ (ទី១) សម្របសម្រួល
និងជម្រុញឱ្យអង្គភាពពាក់ព័ន្ធរៀបចំស្នើសុំធ្វើប័ណ្ណកម្មសិទិ្ធ
ដើម្បីធានាឱ្យសម្រេចបានសូចនាករសមិទ្ធកម្មឆ្នាំ២០២៤
របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីភ្នំពេញ
ដូចមានក្នុងកិច្ចព្រមព្រៀងសមិទ្ធកម្មក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
និង(ទី២) ជម្រុញការចុះបញ្ជីដីរដ្ឋទៅក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ។
នាព្រឹកថ្ងៃពុធ ៧កើត
ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ
០១៣ សហវ.ស.រអថ
ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤
ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរ-អង្គភាពជំនាញ ក្រោមអធិបតីភាព លោកជំទាវ មិន
ធារី អភិបាលរងខេត្តឧត្តរមានជ័យ លោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ប្រតិភូតំណាងនាយកដ្ឋានថវិកានីយកម្ម
នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមពីសំណាក់លោកស្រីអនុប្រធានរតនាគារខេត្ត
លោក លោកស្រី អនុប្រធានមន្ទីរ លោក លោកស្រីប្រធាន
អនុប្រធានការិយាល័យគណនេយ្យមន្ទីរជំនាញ
និងមន្ត្រីជំនាញរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ៕
នៅរសៀលថ្ងៃចន្ទ
៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤, នៅសាលាជាតិគយ
រាជធានីភ្នំពេញ,លោក រស់ ផល្លា ប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ និងសហការី បានចូលរួមកិច្ចប្រជុំបូកសរុបផែនការសកម្មភាពឆ្នាំ២០២៤
និងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសមិទ្ធកម្ម
ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាពឯកឧត្ដម យ៉េត
វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.)
និងជាអគ្គលេខាធិការរង អ.គ.ហ. តំណាង ឯកឧត្តម រស់ សីលវ៉ា
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.។ ក្នុងនោះ
អង្គប្រជុំក៏បានពិនិត្យវឌ្ឍនភាព
និងបញ្ហាប្រឈមនៃការអនុវត្តកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកន្លងមក
និងសកម្មភាពគន្លឹះដែលត្រូវបន្តអនុវត្តក្នុងឆ្នាំ២០២៤ ដោយបន្តផ្ដោតលើអាទិភាពចំនួន ៤
គឺ (១)ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធនៅថ្នាក់ក្រោមជាតិ, (២)ការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ, (៣)ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ,
និង(៤)ការលើកកម្ពស់តម្លាភាពថវិកា
និងការអភិវឌ្ឍនសេដ្ឋកិច្ចមូលដ្ឋាន។ ឆ្លៀតក្នុងឱកាសនេះ តាមរយៈមន្ទីរ សហវ.
រាជធានី-ខេត្ត ក៏មានរៀបចំពិធីប្រគល់-ទទួលកុំព្យូទ័រជូនរដ្ឋបាលឃុំ-សង្កាត់
ជួយសម្រួលបន្ថែមទៀតដល់ការប្រើប្រាស់ប្រព័ន្ធ SARMIS ដើម្បីពង្រឹងការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឱ្យកាន់តែគ្រប់ជ្រុងជ្រោយ
និងទាន់ពេលវេលា។
នាព្រឹកថ្ងៃចន្ទ ១២រោច
ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ
បានរៀបចំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យ និងពិភាក្សាការងាររៀបចំសេចក្តីព្រាងរបាយការណ៍
វិភាគចំណុចខ្លាំង ចំណុចខ្សោយ កាលានុវត្តភាព និងការគំរាមកំហែង (SWOT) របស់ខេត្តឧត្តរមានជ័យ ដឹកនាំដោយ ឯកឧត្តម ឃិន ញ៉ាណ អភិបាលរងខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់ប្រធានមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ អភិបាលក្រុង-ស្រុកទាំងប្រាំ
។
នាព្រឹកថ្ងៃចន្ទ ១៣កើត
ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
បានរៀបចំពិធីដេញថ្លៃភាស៊ីគ្រប់ប្រភេទក្នុងខេត្តឧត្តរមានជ័យ
សម្រាប់ធ្វើអាជីវកម្មឆ្នាំ២០២៤ ដឹកនាំដោយ ឯកឧត្តម ឃិន ញ៉ាណ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការដេញថ្លៃភាស៊ីគ្រប់ប្រភេទ
តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមដោយលោក លោកស្រីអនុប្រធាន
សមាជិក សមាជិកា នៃគណៈកម្មការ និងអាជីវករមានសិទ្ធិចូលរួមដេញថ្លៃ ដើម្បីកៀរគរ ប្រមូលចំណូលជាគុណប្រយោជន៍ថវិកាខេត្ត។
នាព្រឹកថ្ងៃព្រហស្បត្តិ៍
៩កើត ខែមគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣
នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ, លោក
រស់ ផល្លា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ បានដឹកនាំ
អនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ មន្ត្រី
និងមន្ត្រីជាប់កិច្ចសន្យា
ទាំងអស់ចូលរួមប្រជុំស្តីពីការពង្រឹងវិសាលភាព"ប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការ"
និងការបំពាក់ Attendance QR សម្រាប់ស្រង់វត្តមានប្រចាំថ្ងៃដោយស្វ័យប្រវត្តិតាមរយ:កម្មវិធី
MEF Profile នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ
ដែលរៀបចំដោយនាយកដ្ឋានបុគ្គលិកនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
នាព្រឹកថ្ងៃសុក្រ ៣កើត
ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣, លោក រស់ ផល្លា ប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្ត បានចូលរួមសិក្ខាសាលាប្រចាំឆ្នាំស្តីពី
“ការបញ្រ្ជាបយេនឌ័រ និងបង្កើនភាពអង្គអាចដល់ស្រ្តីឆ្នាំ២០២៣
និងទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០២៤” ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម
ប៉ែន កុសល្យ អភិបាលអភិបាលនៃគណអភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តម ស៊ី ប្រាសិទ្ធ
ប្រធានក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្ត។
នាថ្ងៃពុធ ០១កើត ខែមិគសិរ
ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣,នៅវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
រាជធានីភ្នំពេញ លោកស្រី មី ស្រីឡាន់ មន្ត្រីការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
និងចំណូលមិនមែនសារពើពន្ធ, លោកស្រី ឈួរ តាន់លីណា
មន្ត្រីការិយាល័យបុគ្គលិក រដ្ឋបាល និងហិរញ្ញវត្ថុ បានចូលរួម
“វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពដើម្បីគាំទ្រកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ”
ចាប់ពីថ្ងៃទី១៣-១៥ ខែ ធ្នូ ឆ្នាំ២០២៣។
នាព្រឹកថ្ងៃព្រហស្បតិ៍
២កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ
ឆ្នាំ២០២៣, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ
បានរៀបចំកិច្ចប្រជុំស្តីពីវឌ្ឍនភាព
និងបញ្ហាប្រឈមនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព
ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង
នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អ.គ.ហ.), តំណាង ដ៏ខ្ពង់ខ្ពស់របស់
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ.អមដោយមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ. ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្តតំណាងគណៈអភិបាលខេត្តឧត្តរមានជ័យ,
ព្រមទាំងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ
និងរដ្ឋបាលថ្នាក់ក្រោមជាតិជុំវិញខេត្តឧត្តរមានជ័យ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង
ប្រមូលធាតុចូលសម្រាប់រៀបចំរបាយការណ៍ប្រចាំឆ្នាំ២០២៣
នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយផ្ដោតលើ (១) ការអនុវត្តថវិកាកម្មវិធី,
(២)ការផ្ទេរមុខងារ ៥៥ ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ, (៣)ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង (៤)ការអនុវត្តថវិកា
និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
នារសៀលថ្ងៃពុធ ១កើត ខែមិគសិរ
ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣, លោក រស់ ផល្លា ប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្ត បានចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣
និងលើកទិសដៅភារកិច្ចសម្រាប់អនុវត្តបន្តឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តឧត្តរមានជ័យ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ឯឧត្តមកិត្តិសង្គហបណ្ឌិត
ទេសរដ្ឋមន្រ្តី គន់ គីម
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ ។
នាព្រឹកថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំថោះ
បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣, នៅសាលាខេត្តបន្ទាយមានជ័យ,
លោក ព្លឿត ប៊ុណ្ណារិទ្ធ អនុប្រធានមន្ទីរ
តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ បានចូលរួមកិច្ចប្រជុំស្ដីពីការជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ
និងការពង្រឹងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
ក្នុងផែនការសកម្មភាពឆ្នាំ២០២៣
របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្ដម
យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.)និងជាអគ្គលេខាធិការរង
នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អ.គ.ហ.) ឯកឧត្ដម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក
នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ, និងឯកឧត្ដម ប៉ាត់ សុក ទីប្រឹក្សាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ,
លោក
លោកស្រីប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ២៥រាជធានីខេត្ត អង្គភាពពាក់ព័ន្ធនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ,
រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ និងសង្កាត់ នៃខេត្តបន្ទាយមានជ័យ,
មន្ទីរ និងអង្គភាពជំនាញជុំវិញរដ្ឋបាលខេត្តបន្ទាយមានជ័យ, មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ
សរុបប្រមាណ ៤០០រូប។
អង្គប្រជុំបានសម្ដែងនូវការកោតសរសើរចំពោះរដ្ឋបាលខេត្តបន្ទាយមានជ័យ
អាជ្ញាធរមូលដ្ឋាននៃខេត្តបន្ទាយមានជ័យ, មន្ទីររៀបចំដែនដី
នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ និងអង្គភាពពាក់ព័ន្ធ
ក្នុងការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋក្នុងភូមិសាស្ត្រនៃខេត្តបន្ទាយមានជ័យ
និងកំពុងសហការយ៉ាងជិតស្និតជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ដែលមានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាសេនាធិការ
ដើម្បីបន្តជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋនេះឱ្យសម្រេចបានវឌ្ឍនភាពបន្ថែមទៀត
និងជំរុញការចុះដីរដ្ឋទៅក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ។ ឆ្លៀតក្នុងឱកាសនេះ
ក៏មានការប្រគល់ប័ណ្ណកម្មសិទ្ធិចំនួន ១១៦ ប័ណ្ណកម្មសិទ្ធិ ជូនអង្គភាពកាន់កាប់ផងដែរ។
នាព្រឹកថ្ងៃអង្គារ
១៥រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣, លោក រស់
ផល្លា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣
និងលើកទិសដៅភារកិច្ចសម្រាប់អនុវត្តបន្តឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តឧត្តរមានជ័យ
ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ
អភិបាលអភិបាលនៃគណអភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តម ស៊ី ប្រាសិទ្ធ
ប្រធានក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំសាលាខេត្ត។
នាព្រឹកថ្ងៃចន្ទ
១ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៣
នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ,លោក រស់ ផល្លា
ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ
បានចូលរួមកិច្ចប្រជុំពិនិត្យពិភាក្សាស្ដីពីការពង្រឹងនីតិវិធី
និងការគ្រប់គ្រងការធ្វើអាជីវកម្មចំណតរថយន្ត ក្រោមការដឹកនាំដោយឯកឧត្តម មាស
សុខសេនសាន រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ
និងចំណូលមិនមែនសារពើពន្ធ និងមន្ត្រីជំនាញ, តំណាងអភិបាលរាជធានី
ខេត្ត, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ទីរសាធារណការ
និងដឹកជញ្ជូន ទាំង ២៥ រាជធានី ខេត្ត។
នៅថ្ងៃព្រហស្បតិ៍ ៥កើត
ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២៣,លោក រស់ ផល្លា ប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំពិភាក្សាសហការល្អ
និងមតិយោបល់ណែនាំ សម្រាប់ជាធាតុចូលក្នុងផែនការយុទ្ធសាស្រ្តថ្មី
ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការពារភពផែនដី ជាមួយក្រុមការងារ
វេទិកានៃអង្គការមិនមែនរដ្ឋាបាល ស្តីពីកម្ពុជា(NGO Forun on Cambodia)
ក្រោមអធិបតីភាព ឯកឧត្តមប៉ែន កុសល្យ
អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ៕
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែសអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២៣, លោក រស់ ផល្លា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ និង ឯកឧត្តមប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដោយមានការអញ្ជីញចូលរួមពីសំណាក់ ឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមលោកជំទាវអភិបាលរងខេត្ត និងលោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត។
នាព្រឹកថ្ងៃអង្គារ
៤រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣
នៅសាលប្រជុំសាលាជាតិគយ,លោក ព្លឿត ប៊ុណ្ណារិទ្ធ អនុប្រធានមន្ទីរ
តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ
បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈម
នៃការអនុវត្តផែនការសកម្មភាពគន្លិះឆ្នាំ២០២៣
និងការកំណត់អាទិភាពការងារសម្រាប់ឆ្នាំ២០២៤ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ក្រោមអធិបតីភាពឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និងជាអគ្គលេខាធិការរង
នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
កិច្ចប្រជុំមានគោលបំណង៖ តាមដានវឌ្ឍនភាព និងជំរុញការអនុវត្តផែនការសកម្មភាព
ដើម្បីធានាឱ្យសម្រេចបានតាមគោលដៅសូចនាករដែលបានឯកភាពក្នុងកិច្ចព្រមព្រៀងសមិទ្ធកម្មឆ្នាំ២០២៣
របស់មន្ទីរ សហវ. រាជធានី ខេត្ត
ដោយផ្ដោតលើការកំណត់អាទិភាពការងារសសម្រាប់ជាមូលដ្ឋានក្នុងការរៀបចំសូចនាករគន្លឹះ
ផែនការសកម្មភាពគន្លឹះ និងថវិកា ឆ្នាំ២០២៤
ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤
“គណនេយ្យភាពសមិទ្ធកម្ម”។
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក
ពុទ្ធសករាជ២៥៦៧ ត្រូវនិងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ,នៅសាលប្រជុំសាលាខេត្តឧត្ដរមានជ័យ, លោក រស់
ផល្លា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំការពង្រឹងអាជីវកម្មដឹកជញ្ជូន
និងជីកកាយរណ្តៅដី និងផ្សព្វផ្សាយប្រកាស អន្តរក្រសួងស្តីពីការគ្រប់គ្រង
និងការប្រមូលចំណូលសួយសារធនធានរ៉ែពីការប្រើប្រាស់ធនធានរ៉ែសំណង់
ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់
ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ
និងជាប្រធានគណៈបញ្ជារការឯកភាពរដ្ឋបាលខេត្តខេត្តឧត្ដរមានជ័យ។
នារសៀលថ្ងៃពុធ
១៣កើត ខែភត្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣,នៅសណ្ឋាគារភ្នំពេញ
,លោក អួន ហឿប អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យការអនុរត្តថវិកាពាក់កណ្តាលឆ្នាំ២០២៣
របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ
និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្ដី
រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ដោយមានការចូលរួមពីថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន អគ្គាធិការដ្ឋាន
វិទ្យាស្ថាន គណៈកម្មាធិការ គណៈកម្មការ
និងអង្គភាពនានាដែលស្ថិតក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងលោក
លោកស្រីប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត។ កិច្ចប្រជុំនេះមានគោលបំណង៖
ដើម្បីត្រួតពិនិត្យការអនុវត្តថវិកាពាក់កណ្តាលឆ្នាំ២០២៣ និងពិភាក្សាពីបញ្ហាប្រឈម
និងដំណោះស្រាយនៃការអនុវត្ដថវិកាកន្លងមករបស់អង្គភាពថវិកាទាំងថ្នាក់កណ្ដាល និងមន្ទីរ
សហវ. រាជធានី-ខេត្ដ។
នាព្រឹកថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ២០២៣ ,នៅសាលប្រជុំនៃមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តបាត់ដំបង់ ,លោក រស់ ផល្លា
ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “ការពិនិត្យគម្រោងវិនិយោគនៅថ្នាក់រាជធានី-ខេត្ត” ក្រោមអធិបតីភាព ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ ។
នាព្រឹកថ្ងៃពុធ ០៦ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ២០២៣,លោក រស់ ផល្លា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួម “កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រី្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ”តាមរយៈប្រព័ន្ធវីដេអូ conference នៅសាលប្រជុំ សាលាខេត្តឧត្តរមានជ័យ ។
នាថ្ងៃចន្ទ៤កើត
ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៨
ខែកញ្ញា ឆ្នាំ២០២៣, នៅសណ្ឋាគារខេមរាអង្គរ ខេត្តសៀមរាប, លោកស្រី ហ៊ីង ផានិត អនុប្រធានការិយាល័យបុគ្គលិក រដ្ឋបាល និងហិរញ្ញវត្ថុ
អមដំណើរដោយមន្រ្តីជានារី សរុបចំនួន៥ រូប
បានចូលរួមកិច្ចប្រជុំស្តីពីការប្រមូលធាតុចូលសម្រាប់ធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និងបន្តការលើកកម្ពស់ សិទ្ធិ តួនាទី និងសុខុមាលភាពស្រ្តី និងបានបំពាក់មេដាយស្រ្តីវឌ្ឍនាជូនលោកស្រីអនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ខេត្តកំពង់ធំ
លោកស្រីអនុប្រធានការិយាល័យនៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ
ដែរប្រព្រឹត្តទៅរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៨ ដល់ទី១៩ខែកញ្ញា ក្រោមអធិបតីភាព លោកជំទាវ
កែវ ចរិយា
រដ្ឋលេខាធិការនិងជាប្រធានក្រុមការងារបញ្រ្ជាបយេនឌ័រក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ដោយមានការអញ្ជើញចូលរួមរបស់ លោកជំទាវអនុរដ្ឋលេខាធិការ លោកជំទាវ ប៊ុនឈិត វាសនា អគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី
លោកជំទាវ សិន ណម ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប លោក សុខ ថុល
អភិបាលរងនៃគណ:អភិបាលខេត្តសៀមរាប និងលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តប៉ៃលិន
និងលោកស្រីអភិបាលរងខេត្តកំពង់ធំ ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ
សរុបអ្នចូលរួមចំនួន ១៤៥ នាក់ បុរសមានចំនួន ១៨ នាក់ ។
នាថ្ងៃចន្ទ
១១រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣,
លោក
រឿង ចាន់តារា ប្រធានការិយាល័យហិរញ្ញវត្ថុ រដ្ឋបាលថ្នាក់ក្រោមជាតិ បានអញ្ជើញចូលរួម
សិក្ខាសាលាបញ្ជ្រាបការយល់ដឹង អំពីគោលនយោបាយគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និង
វគ្គបណ្ដុះបណ្ដាលស្ដីពីនីតិវិធីហិរញ្ញវត្ថុសម្រាប់អនុវត្តកញ្ចប់ថវិកាសេវាអនាម័យបរិស្ថានជូនដល់រដ្ឋបាលក្រុង
ស្រុក ក្រោមអធិបតីភាពឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
(កសហវ.) និងជាអគ្គលេខាធិការរង
នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ
នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. កម្មវិធីនេះក៏មានកាអញ្ជើញចូលរួម ថ្លែងមតិចាប់អារម្មណ៍ពី
ឯកឧត្ដម ហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន
និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងសំរាម
សំណល់រឹងទីប្រជុំជន។
សិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេល២ថ្ងៃ
ដោយថ្ងៃទី១
ត្រូវបានរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងអំពីការគ្រប់គ្រងសំរាមសំណល់រឹង
ផ្ដោតលើគោលនយោបាយ, លិខិតបទដ្ឋានគតិយុត្ត, តួនាទីភារកិច្ច, គោលការណ៍កំណត់កម្រៃសេវានានា
និងការគ្រប់គ្រងមូលនិធិបរិស្ថាននិងសង្គម
ព្រមទាំងការចែករំលែកបទពិសោធន៍ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន
របស់រដ្ឋបាលចំនួន ៤ គឺ រដ្ឋបាលរាជធានីភ្នំពេញ, រដ្ឋបាលក្រុងព្រះសីហនុ,
រដ្ឋបាលក្រុងបាត់ដំបង, និង
រដ្ឋបាលក្រុងកំពង់ចាម ។
សិក្ខាសាលានេះមានការចូលរួមពី
ឯកឧត្ដម លោកជំទាវ និងមន្ត្រីជំនាញ ដែលជាតំណាងនៃគណៈអភិបាលរាជធានី ខេត្ត ក្រសួងបរិស្ថាន
ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ
អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ អគ្គនាយកដ្ឋានរតនាគារជាតិ និង
អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ ព្រមទាំងលោក លោកស្រី
តំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រតនាគារ និងមន្ទីរបរិស្ថាន រាជធានី ខេត្ត
និងរដ្ឋបាលក្រុង ស្រុកទូទាំង ២៥ រាជធានី ខេត្ត សរុបចំនួនប្រមាណ ៦០៥ នាក់។
នៅព្រឹកថ្ងៃអង្គារ
១៣កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣, លោក អួន ហឿប អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ប្រជាជនជាចម្បង៖
បញ្ឈប់ការរើសអើង និងការមាក់ងាយអ្នកញៀន គ្រឿងញៀន ពង្រឹងការងារ អប់រំបង្ការ” ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ។
នៅរសៀលថ្ងៃចន្ទ ១២កើត
ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.
២៥៦៧ ត្រូវនឹង ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣, លោក
ព្លឿត ប៊ុណ្ណារិទ្ធ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមនៅក្នុងកិច្ចប្រជុំពិភាក្សា
និងដោះស្រាយលើបញ្ហាអនាម័យ បរិស្ថាន សណ្ដាប់ធ្នាប់សាធារណៈ ពិសេសនៅទីផ្សារសំរោង
និងភាស៊ីផ្សារសំរោង ដឹកនាំដោយ ឯកឧត្តម ឃិន ញាណ អភិបាលរងខេត្ត ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម
ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ
និងមានសមាសភាពចូលរួមពីលោកនាយករដ្ឋបាលខេត្ត លោកអភិបាលក្រុងសំរោង ការិយាល័យ
ភាគីមានការពាក់ព័ន្ធ៕
នៅរសៀលថ្ងៃចន្ទ ១២កើត
ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.
២៥៦៧ ត្រូវនឹង ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣,
លោក ជូ អេងឡាយ ប្រធានការិយាល័យលទ្ធកម្មសាធារណៈ បានចូលរួមកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យវាយតម្លៃ
និងធ្វើការប្រគល់-ទទួល លើកិច្ចការងារប្រមូលសម្អាតសំរាមក្នុងក្រុងសំរោង ដែលដឹកនាំដោយលោក
ប៊ុត វ៉ានដេត អភិបាលរងក្រុង ជាតំណាងលោក ផុន ចាន់និល អភិបាលនៃគណៈអភិបាលក្រុងសំរោង និងមានការចូលរួមពីសំណាក់លោកអនុប្រធានមន្ទីរបរិស្ថានខេត្ត
គណៈកម្មការលទ្ធកម្មនៃរដ្ឋបាលក្រុងសំរោង៕
នៅព្រឹកថ្ងៃសុក្រ
៩កើត ខែស្រាពណ៏ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២៣, លោក
អួន ហឿប អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត
អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ស៊ី ប្រាសិទ្ធ
ប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ និង ឯកឧត្តមប៉ែន កុសល្យ
អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដោយមានការអញ្ជីញចូលរួមពីសំណាក់ ឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត
ឯកឧត្តមលោកជំទាវអភិបាលរងខេត្ត និងលោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត។
នាព្រឹកថ្ងៃសុក្រ ១០រោច
ខែទុតិសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣,នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្ត,លោក រស់ ផល្លា
ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ និង លោក ប៊ិន កក្កដា ប្រធាននាយកដ្ឋានបុគ្គលិក
នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធមុខងារភារកិច្ចមន្ត្រីរាជការ, ការគ្រប់គ្រង និងការប្រើប្រាស់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា
និងពិនិត្យយន្តការវាយតម្លៃសមិទ្ធកម្មមន្ត្រីដែលទទួលប្រាក់លើកទឹកចិត្ត និងផ្សព្វផ្សាយណែនាំ
អនុវត្តលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ពាក់ព័ន្ធការគ្រប់គ្រងបុគ្គលិក៕
នាព្រឹកថ្ងៃអង្គារ
ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ លោក រស់ ផល្លា
ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានអមដំណើរឯកឧត្ដម ប៉ែន កុសល្យ អភិបាល
នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញជាអធិបតីភាព
ក្នុងពិធីបើកការដា្ឋនជួសជុលផ្លូវក្រាលគ្រួសក្រហមប្រវែង ២០,៧១១ ម៉ែត្រ នៅឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។
នាព្រឹកថ្ងៃចន្ទ
១១រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥
ខែឧសភា ឆ្នាំ២០២៣, លោក រស់ ផល្លា ប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្ត បានអញ្ញើញចូលរួមប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា
ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
គម្រប់ព្រះជន្ម ៧០ យាងចូល ៧១ព្រះវស្សា នៅសាលាខេត្តឧត្តរមានជយ័។
នារសៀលថ្ងៃសុក្រ ៨រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣,លោក ព្លឿត ប៊ុណ្ណារិទ្ធ អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានអមដំណើរ ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃ អ.គ.ហ. ដឹកនាំគណៈប្រតិភូ នៃព្រះរាជាណាចក្រកម្ពុជា ធ្វើទស្សនកិច្ចសិក្សាទៅកាន់ខេត្តត្រាតនៃព្រះរាជាណាចក្រថៃ ដើម្បីពិភាក្សា និងស្វែងយល់ពីការអភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងន័យពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ឱ្យកាន់តែល្អប្រសើរឡើង និងជាមូលដ្ឋានសម្រាប់កែសម្រួលរបាយការណ៍វិភាគSWOT រាជធានី-ខេត្ត។
នាព្រឹកថ្ងៃសុក្រ ៨រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នៅសាលាខេត្តត្រាតនៃព្រះរាជាណាចក្រថៃលោក ព្លឿត ប៊ុណ្ណារិទ្ធ អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានអមដំណើរជាមួយអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង អ.គ.ហ. តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ. ទស្សនកិច្ចសិក្សាស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្តត្រាត ដើម្បីដកស្រង់បទពិសោធន៍សម្រាប់ជាមូលដ្ឋានកែសម្រួលរបាយការណ៍វិភាគ SWOT រាជធានី-ខេត្ត ។ ឆ្លៀតក្នុងឱកាសនេះ គណៈប្រតិភូ នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាជាមួយអភិបាលរង តំណាងរដ្ឋបាលខេត្តត្រាត លោក កាន់ឆ័យ ថេបវរ:ឆ័យ ដោយបានធ្វើបទបង្ហាញចែករំលែកអំពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជាណាចក្រកម្ពុជា និង ការអភិវឌ្ឍរបស់ខេត្តត្រាត។
នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានរៀបចំកិច្ចប្រជុំស្តីពីការពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើងនិងថយចុះនូវទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២២)។ អង្គប្រជុំប្រព្រឹត្តទៅនាថ្ងៃចន្ទ ៥កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៨:៣០នាទីព្រឹក។ ក្រោមអធិបតីភាព ឯកឧត្តម ឃិន ញ៉ាណ អភិបាលរងខេត្ត, លោក សុខ ធី ប្រធាននាយកដ្ឋានសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ,លោក រស់ ផល្លា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និងដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ពីបណ្តាលមន្ទីរ អង្គភាពនានាជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ៕
នាថ្ងៃសៅរ៍ ៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣លោក រស់ ផល្លា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ បានអញ្ជើញចូលរួមអមដំណើរប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលដឹកនាំដោយឯកឧត្តម មាស សុខសេនសាន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានដឹកនាំប្រតិភូក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះសួរសុខទុក្ខព្រមទាំងចែកអំណោយដល់នាយទាហាន និងពលទាហាន នៃវរសេនាតូចអន្តរាគមន៍លេខ៣៩៥និងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ ដែលកំពុងប្រចាំការនៅតំបន់មុំបី ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលអង្គភាពទាំង ២ គឺជាសម្ព័ន្ធមេត្រីភាពរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
នាថ្ងៃចន្ទ ៦កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣, នៅសណ្ឋាគារសុខាភ្នំពេញ, លោក រឿន រតនៈ អនុប្រធានការិយាល័យថវិកា បានចូលរួមវគ្គបណ្តុះបណ្តាលចំនួន៥ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែមីនា ដល់ថ្ងៃទី៣១ ខែមីនា ដែលរៀបចំឡើងដោយ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) សហការជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ ក្រោមប្រធានបទ “ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” ជូនដល់មន្រ្តីជំនាញជាន់ខ្ពស់ និងមន្រ្តីជំនាញនៃ អ.គ.ហ. និងមន្ទីរសេដ្ឋកិច្ចហិរញ្ញវត្ថុរាជធានី ខេត្ត ដើម្បីកសាង និងអភិវឌ្ឍសមត្ថភាពអំពីទិដ្ឋភាពបច្ចេកទេសស៊ីជម្រៅ នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីរួមចំណែកក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ “គណនេយ្យភាពសមិទ្ធកម្ម”។ វគ្គបណ្ដុះបណ្ដាលនេះដឹកនាំ ដោយឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរងនៃ អ.គ.ហ. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និង ជាអគ្គលេខាធិការ នៃ អ.គ.ហ. និងសម្របសម្រួលដោយ ឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ ។
នាព្រឹកថ្ងៃអង្គារ ១៥រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦
ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣លោក
រស់ ផល្លា ប្រធានមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ
បានអញ្ចើញចូលរួមធ្វើសន្និសីទសារព័ត៌មាន ស្ដីពី "ភាពជោគជ័យក្នុងរយៈពេល
៥ឆ្នាំកន្លងមក" របស់រដ្ឋបាលខេត្តឧត្តរមានជ័យ
រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលមានវាគ្មិនអញ្ជើញចូលរួម៖
១.
ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ
២.
ឯកឧត្តម អ៊ុន សុភ័ក្រ អភិបាលរងខេត្តឧត្តរមានជ័យ
៣.
លោកជំទាវ មិន ធារី អភិបាលរងខេត្តឧត្តរមានជ័យ
៤.
លោក ជា ពិសិដ្ឋ នាយករដ្ឋបាលសាលាខេត្តឧត្តរមានជ័យ
៥.
ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ
៦.
ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ
៧.
ឧត្តមសេនីយ៍ត្រី ពិន ប៊ុនហ៊ន មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ
៨.
លោក រស់ ផល្លា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តឧត្តរមានជ័យ
៩.
លោក ស៊ុន ហ៊ាយ ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តឧត្តរមានជ័យ
១០.
លោកជំទាវ សួរ ម៉ារីណា ប្រធានមន្ទីរផែនការ ខេត្តឧត្តរមានជ័យ
១១.
លោកស្រី ធិននី មុនីរស្មី ប្រធានមន្ទីរទេសចរណ៍ ខេត្តឧត្តរមានជ័យ
១២.
លោក ភុន ឡែន ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តឧត្តរមានជ័យ
១៣.
ឯកឧត្តម ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តឧត្តរមានជ័យ
១៤.
លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ខេត្តឧត្តរមានជ័យ
១៥.
លោក ប៉ិច រតនា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តឧត្តរមានជ័យ
១៦.
លោក គឹម គាវិន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី
១៧.
លោក ហេង សុខអេង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តឧត្តរមានជ័យ
១៨.
លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ
១៩.
លោក ភួង លីណា ប្រធានមន្ទីរបរិស្ថាន ខេត្តឧត្តរមានជ័យ
២០.
លោក ចូវ សង្អៀប ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
ខេត្តឧត្តរមានជ័យ
២១.
លោក ព្រឿង ប្រសិទ្ធ ប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តឧត្តរមានជ័យ
២២.
លោក ឈឿង ផល្លាង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តឧត្តរមានជ័យ
២៣.
លោក ផល លឹម ប្រធានមន្ទីរព័ត៌មាន ខេត្តឧត្តរមានជ័យ
២៤.
លោក ប៉ិច រតនៈ នាយករងរដ្ឋបាលសាលាខេត្តឧត្តរមានជ័យ
២៥.
លោក សាប់ យឿន អនុប្រធានផ្នែកច្បាប់ សាលាខេត្តឧត្តរមានជ័យ
២៦.
លោកស្រី ដន ឡៃហ៊ីន នាយកទីចាត់ការហិរញ្ញវត្ថុ សាលាខេត្តឧត្តរមានជ័យ
២៧.
លោក ខាន់ ស៊ានហ៊ីម មន្ត្រីកិច្ចសន្យាទទួលបន្ទុកបច្ចេកវិទ្យាព័ត៌មានឧត្តរមានជ័យ
នាព្រឹកថ្ងៃចន្ទ ១៥កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣, លោក អួន ហឿប អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ និងមន្ត្រីជំនាញអមដំណើរចំនួន ០២ រូប បានចូលរួមកិច្ចប្រជុំដែលរៀបចំឡើងដោយ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង អ.គ.ហ. តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ. អមដោយឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. បានរៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ ស្តីពីការអនុវត្តផែនការសកម្មភាពរបស់មន្ទីរ សហវ. រាជធានី ខេត្ត ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ កិច្ចប្រជុំនេះមានគោលបំណងតាមដានវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពប្រចាំត្រីមាសទី១ ក្នុងន័យជំរុញ និងដោះស្រាយបញ្ហាប្រឈម ដើម្បីធានាឱ្យការអនុវត្តសម្រេចបានតាមគោលដៅ ដែលបានឯកភាពក្នុងកិច្ចព្រមព្រៀងសមិទ្ធកម្មរវាង អ.គ.ហ. និងមន្ទីរ សហវ. ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ កិច្ចប្រជុំក៏បានពិភាក្សាអំពីវឌ្ឍនភាព, បញ្ហាប្រឈម និងជំហានការងារបន្ទាប់ ពាក់ព័ន្ធនឹងការធ្វើបណ្ណកម្មសិទ្ធិដីរដ្ឋ, ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ, ការប្រើប្រាស់គេហទំព័រ និងការបញ្ចប់រៀបចំរបាយការណ៍វិភាគ SWOT រាជធានី-ខេត្តក្នុងឆ្នាំ២០២៣នេះ។ កិច្ចប្រជុំនេះមានការចូលរួមពី លោក លោកស្រីប្រធាន, អនុប្រធាន និងមន្ត្រីបច្ចេកទេសនៃមន្ទីរ សហវ. ទាំង ២៥ រាជធានី ខេត្ត។
នារសៀលថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១, វេលាម៉ោង ២:០០ នាទី, ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.), តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយ លោក អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ, ព្រមទាំងមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ. បានដឹកនាំសិក្ខាសាលាតាមរយៈប្រព័ន្ធវីដេអូអនឡាញ ស្តីពី “ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ- ការកែលម្អការរៀបចំផែនការថវិកាសម្រាប់គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុក” ដោយមានការចូលរួមជាវាគ្មិនពីលោកសាស្ត្រាចារ្យ Shandre M. Thangavelu មកពីសាកលវិទ្យាល័យ Adelaide ប្រទេសអូស្ត្រាលី, ទីប្រឹក្សា អ.គ.ហ., មន្ត្រីជំនាញជាន់ខ្ពស់ នៃ អ.គ.ហ., និងតំណាងមន្ទីរ សហវ. ខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមជាសិក្ខាកាមពីអង្គភាពក្រោមឱវាទ កសហវ. រួមទាំងមន្ទីរ សហវ. រាជធានី ខេត្ត និងក្រសួង ស្ថាប័ន ។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងអំពីទ្រឹស្តី, វិធីសាស្រ្ត និងការអនុវត្តរបស់បណ្តាប្រទេសជាគំរូមួយចំនួន ក្នុងការរៀបចំផែនការថវិកា សម្រាប់ជំរុញការលូតលាស់សេដ្ឋកិច្ចក្នុងស្រុក និងការធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈ ។
On Friday, 24th December 2021, at 2:00 pm, H.E. Yeth Vinel, Under-Secretary of State of the Ministry of Economy and Finance (MEF) and the Deputy Secretary-General of General Secretariat of PFM Reform Steering Committee (GSC), representative of H.E. Ros Seilava, Secretary of State of the MEF and the Secretary-General of GSC, accompanied by Mr. Um Youthy, Head of Admin, Finance and M&E Division, senior specialists and specialists of GSC, led a virtual workshop on “Budget-Policy Linkage: Improve Budget Planning to Support Domestic Economic Development” with the participations as the speakers from Professor Shandre M. Thangavelu from University of Adelaide, Australia, GSC advisors, GSC senior specialists and specialists, and representatives of Preah Sihanouk Provincial Department of Economy and Finance. This workshop is intended to raise awareness of theory, methodology, and good practice of some countries in budget formulation to support domestic economic development and to promote public service delivery and with the participation of entities under MEF, capital/provincial departments of economy and finance and line ministries.
ពិធីជួបសំណេះសំណាល និងប្រគល់-ទទួលថវិកាបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា រវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ជាមួយឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកណ្តាល, នាព្រឹកថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២១ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
នៅព្រឹកថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង
១០:៣០ ព្រឹក, ឯកឧត្តម ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការ នៃ ក.ស.ហ.វ., អគ្គលេខាធិការរង នៃ អ.គ.ហ. និងជាអនុប្រធានប្រចាំការក្រុមការងារបច្ចេកទេស ក.ម.រ., អមដោយ ឯកឧត្តមអនុប្រធាន ក.ម.រ. និងសមាជិកនៃ ក.ម.រ ព្រមទាំងមន្រ្តីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញពាក់ព័ន្ធ បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើ៖
«សេចក្តីព្រាងប្រកាសស្តីពីការបោះផ្សាយមូលបត្ររដ្ឋ» តាមរយៈប្រព័ន្ធវីឌីអូអនឡាញ។
********************************************
On Wednesday 22 December 2021 at 10:30 am, H.E Pen Thirong, Under Secretary of State of the MEF, Deputy Secretary-General of GSC and Permanent Deputy Chair of PFDGS-TWG, accompanied by H.E. Deputy Chair, Member of PFDGS-TWG and relevant senior specialists and specialists of MEF, led a meeting to review and discuss on Draft Prakas on Government Securities Issuance via Video Conference.
នាព្រឹកថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០៩:០០នាទី នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) , ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានដឹកនាំកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃ កសហវ. ដើម្បីពិភាក្សាលើរបៀបវារៈចំនួន ២ ដូចខាងក្រោម៖
១. បទបង្ហាញស្តីពីសេចក្តីព្រាងយុទ្ធសាស្រ្តស្តីពីការអនុវត្តស្តង់ដាគណនេយ្យសាធារណៈ មូលដ្ឋានបង្គរនៅកម្ពុជា ២០២១-២០៣១ និង
២. បទបង្ហាញស្តីពីការត្រួតពិនិត្យតាមដានវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្រ្តគន្លឹះទាំង ៥ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ នៃ កសហវ. ព្រមទាំងក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅតាមអង្គភាពក្រោមឱវាទ កសហវ. ។
********************************************
On Monday, 20 December 2021, at 9:00am, At Ministry of Economy and Finance (MEF), H.E. Akka Pundit Sopheacha Aun Pornmoniroth, Deputy Prime Minister, Minister of the Ministry of Economy and Finance and Chairman of PFM Reform Steering Committee, led a virtual PFM Reform Commission Meeting to discuss two agendas as the following:
1. Presentation on the Draft Strategy on Implementing Accrual Basis Public Accounting Standards in Cambodia 2021-2031
2. Presentation on monitoring the progress of implementing 5 key strategies under PFM reform program.
This meeting is with the participations of MEF’s Management and PFM reform working groups of entities under MEF.
នាថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១, វេលាម៉ោង ៩:៣០ នាទី ព្រឹក, ឯកឧត្តម រស់ សីសវ៉ា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង អ.គ.ហ. តាមប្រព័ន្ធវីដេអូអនឡាញ ដើម្បីពិនិត្យលទ្ធផលបឋមនៃការតាមដានវឌ្ឍនភាពការអនុវត្តយុទ្ធសាស្រ្តគន្លឹះទាំង ៥ ក្នុងកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គលេខាធិការរង លោកប្រធានផ្នែក មន្រ្តីជំនាញជាន់ខ្ពស់ និងមន្រ្តីជំនាញ នៃ អ.គ.ហ. ហើយកិច្ចពិភាក្សាត្រូវបានផ្តោតលើការបែងចែកភារកិច្ចជូនឯកឧត្តមអគ្គលេខាធិការរង ដើម្បីដឹកនាំមន្រ្តីជំនាញតាមផ្នែក ក្នុងការរៀបចំខ្លឹមសារវិភាគ សម្រាប់ត្រៀមរាយការណ៍ជូនគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
********************************
On Friday, 17th December 2021, at 9:30, H.E. Ros Seilava, Secretary of State of the Ministry of Economy and Finance (MEF) and the Secretary General of General Secretariat of the Public Financial Management Reform Steering Committee (GSC) led a GSC internal meeting to review preliminary result of implementing the 5 core reform strategies in PFMRP. The meeting is participated by all deputy secretary general of GSC, head of admin finance and M&E, senior specialist and specialists of GSC. Discussion of the meeting focuses on framing the analytical information to prepare for reporting to the PFM reform committee of MEF.
នាថ្ងៃព្រហស្បតិ៍ ១២ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១, វេលាម៉ោង ៣:០០ នាទីរសៀល, ឯកឧត្តម មាស សុខសេនសាន អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃ អ.គ.ហ. អមដោយ មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយ អ្នកជំនាញការអឺរ៉ុប តាមរយៈប្រព័ន្ធវីដេអូ ដើម្បីពិនិត្យ និងផ្តល់យោបល់លើ “សេចក្តីព្រាងនៃការវាយតម្លៃលើបច្ច័យនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងការរួមចំណែកកែលម្អប្រព័ន្ធ និងការផ្តល់សេវាសាធារណៈ ”។
***********************************
On Thursday, 16 December 2021, at 3:00pm, H.E. Meas Soksensan, the Deputy Secretary-General of General Secretariat of the PFM Reform Steering Committee (GSC), representative of H.E. Ros Seilava, Secretary of State of the Ministry of Economy and Finance and the Secretary General of GSC, accompanied by Senior Specialists and Specialists of GSC, led a discussing meeting via video conference with Technical Assistants from EU to review on “the Zero Draft of PFM Impact Assessment Focusing on System and Public Service Delivery”.
នាថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១, វេលាម៉ោង ៩:០០ នាទី ព្រឹក, ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.), ជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) និងជាប្រធានក្រុមការងារចំពោះកិច្ចកម្រិតបច្ចេកទេស, តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃ កសហវ. និងជាអគ្គលេខាធិការនៃ អ.គ.ហ., អមដោយលោក អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ នៃ អ.គ.ហ. និងជាអនុប្រធានក្រុមការងារចំពោះកិច្ចកម្រិតបច្ចេកទេស បានចូលរួមកិច្ចប្រជុំក្រុមការងារចំពោះកិច្ចកម្រិតថ្នាក់ដឹកនាំពិភាក្សាលើ “សេចក្តីព្រាងប្រកាសស្តីពីគោលការណ៍ និងនីតិវិធីសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ក្នុងលក្ខខណ្ឌនៃការផ្ទេរមុខងារចំពោះចំណូលពីសេវាសាធារណៈ ចំណូលពីការផាកពិន័យនិងការដាក់ទណ្ឌកម្ម និងក្នុងលក្ខខណ្ឌនៃការចែករំលែកចំណូលពីសេវាសាធារណៈនិងចំណូលពីទ្រព្យសម្បត្តិរដ្ឋ ពីរដ្ឋបាលថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ” តាមរយៈប្រព័ន្ធវីឌីអូអនឡាញ ។ កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តមបណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការ នៃ កសហវ. និងជាប្រធានក្រុមការងារចំពោះកិច្ចកម្រិតថ្នាក់ដឹកនាំ ដោយមានការអញ្ជើញចូលរួមពីក្រុមការងារចំពោះកិច្ចកម្រិតថ្នាក់ដឹកនាំ និងក្រុមការងារចំពោះកិច្ចកម្រិតបច្ចេកទេសរៀបចំក្របខណ្ឌគតិយុត្តសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធក្នុងលក្ខខណ្ឌនៃការផ្ទេរមុខងារ និងការចែករំលែកចំណូលមិនមែនសារពើពន្ធពីក្រសួង ស្ថាប័នឱ្យទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។
***********************************
On Tuesday , 14th December 2021, at 9:00am, H.E. Yeth Vinel, Under-Secretary of State of the Ministry of Economy and Finance (MEF), the Deputy Secretary-General of General Secretariat of the PFM Reform Steering Committee (GSC), and the Chairman of Ad-hoc Technical Working Group, representative of H.E. Ros Seilava, Secretary of State of the MEF and the Secretary-General of GSC, accompanied by Mr. Um Youthy, Head of Amin, Finance, M&E Division of GSC, and Vice Chairman of Ad-hoc Technical Working Group joined a virtual meeting to discuss the Draft Prakas on the principles and procedures for non-tax revenue management in condition of functions transferring for revenue from public services, revenue from fines and penalties, and in condition of sharing revenue from public services and revenue from state property from national administrations to sub-national administrations. This meeting is led by H.E Vong Sandab, Secretary of State of the MEF and the Chairman of Ad-hoc Working Group at Management Level with the participations of technical Ad-hoc working group and ad-hoc working group at management level for formulating legal framework for managing non-tax revenue in condition of transferring and sharing non-tax revenue from line ministries to sub-national level.
នាថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១, វេលាម៉ោង ១០:៣០ នាទី ព្រឹក, ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.), អមដោយ លោក អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ ព្រមទាំងមន្រ្តីជំនាញជាន់ខ្ពស់និងមន្រ្តីជំនាញនៃ អ.គ.ហ. បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីឌីអូអនឡាញជាមួយតំណាងរូបិយវត្ថុអន្តរជាតិ ពិភាក្សាអំពី “លទ្ធផលបឋមនៃការវាយតម្លៃប្រសិទ្ធភាពនៃការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដំណាក់កាលទី១ ដំណាក់កាលទី ២ និងដំណាក់កាលទី៣ (កំពុងអនុវត្ត)” ។
********************************************
On Wednesday, 8th December 2021, at 10:30am, H.E. Yeth Vinel, Under Secretary of State of the Ministry of Economy and Finance (MEF) and Deputy Secretary General of General Secretariat of the Public Financial Management Reform Steering Committee (GSC), accompanied by Mr. Um Youthy, Head of Administration Finance and Monitoring and Evaluation Division, Senior Specialist and Specialists of GSC, led a virtual meeting with representatives of International Monetary Fund (IMF) to discuss “the preliminary results of the efficiency of implementing FMIS Phase 1, Phase 2 and Phase 3 (Implementing)”.
asdf